សិល្បៈ​អន្តរជាតិ​៖ តំណាង​ Dilraba Dilmurat បានចេញ​មក​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ដំណឹង​ចចាម​អារ៉ាម​ថា​តារា​សម្ដែង​ស្រី​ដ៏​ល្បី​របស់​ចិន​រូប​នេះ​កំពុង​តែ​ពពោះ​កូន​ដំបូង​។

ទោះ​ជា​មាន​ការ​ផ្សាយ​នៅ​លើវែបសាយ​ Sohu ដែល​ជា​រូប​ថត​របស់​តារា​ស្រី​រូប​នេះ​មាន​ក្បាល​ពោះ​រៀបស្មើ​ ប៉ុន្តែដំណឹង​ចចាមអារ៉ាម​នៅតែបន្ត​ផ្សព្វផ្សាយ​។ ដំណឹង​ដែល​កំពុង​តែ​ឆេះ​សន្ធោសន្ធៅ​ដូច​ភ្លើង​កាន់​តែ​ឆេះ​ឡើង​ថែម​ទៀត ​នៅពេល​មានសេចក្ដីរាយការណ៍​ដូចថែម​សាំង​ថា​តារា​ស្រី​រូប​នេះ​នឹង​ធ្វើ​ដំណើរ​ទៅ​បរទេស​ដើម្បី​ធ្វើ​ការងារ​ក្រោយ​ពីទំនេរ​រយៈ​ពេល​៧​ខែ​។ មាន​អ្នក​លើក​ឡើង​ថា​មូលហេតុ​ដែល​តារា​ស្រី​រូប​នេះ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​គឺ​ដើម្បី​លួច​ចេញ​ទៅ​សំរាល​កូន​នៅ​បរទេស​។

ខណៈ​ដែល​អ្នក​លេង​បណ្ដាញ​សង្គម​ខ្លះ​បដិសេធ​ថា​រូប​ភាព​ថ្មី​ៗ​ដែល​បង្ហោះ​នោះ​តាម​ពិត​មិន​មែន​ជា​រូបភាព​បច្ចុប្បន្ន​របស់​នាង​នោះ​ឡើយ​ តែ​គឺ​ជា​រូបភាព​ចាស់​ដែល​បាន​ថត​ជា​យូរ​មក​ហើយ​ ជា​ពិសេស​ប៉ុន្មាន​ខែ​ចុង​ក្រោយ​មក​នេះ​គឺ​មិន​ដែល​ឃើញ Dilraba ថត​រូប​បង្ហាញពី​​ចង្កេះ​ចុះ​ដល់​ក្រោម​​នោះ​ឡើយ​។

ក្រោយ​ដំណឹង​បែបនេះ​ផ្សព្វផ្សាយ​យ៉ាងគគ្រឹក​គគ្រេង​ ក្រុមហ៊ុន​តំណាង​ឱ្យ​ Dilraba បាន​ចេញ​មក​ដិសេធ​ចំពោះ​រឿង​នេះ​ដោយ​នេះ​និយាយ​ថា​តារា​ស្រី​របស់​ខ្លួន​មាន​សិទ្ធិ​ប្រើប្រាស់​ច្បាប់​ដើម្បី​ការងារ​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ខ្លួន​ប្រឆាំង​នឹង​ដំណឹង​មិនពិត​ និង​ព័ត៌មាន​ក្លែងក្លាយ​នៅ​លើ​អនឡាញ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​នាង​។

«ពួកយើង​សង្ឃឹមថា​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​​នឹង​បញ្ឈប់​ការ​ចែក​រំលែក​ព័ត៌មាន​ឬក៏​ដំណឹង​ក្លែងក្លាយ​អស់​ទាំង​នេះ​នៅ​លើ​អនឡាញ​ជា​បន្ត​ទៀត​»៕

ប្រភព៖ Yahoo

Share.