អគ្គិភ័យ បានឆាបផ្ទះមួយខ្នង បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ ដោយសារផ្ទុះកំប៉ុងចង្ក្រាន្តហ្គាស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 7:00និង 30 នាទីព្រឹកថ្ងៃទី 21 ខែមិថុនាឆ្នាំ 2021ក្នុងភូមិពោធិ៍ពីរឃុំស្រែស្ដុកស្រុកកណ្ដៀងខេត្តពោធិ៍សាត់។

លោក អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្ដៀងប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះនៅយេត ភេទប្រុសអាយុ 32 ឆ្នាំសមាជិកក្នុងគ្រួសារចំនួន 5 នាក់រស់នៅក្នុងភូមិកើតហេតុខាងលើ។

លោកបញ្ជាក់ថាផ្ទះដែលរងការបំផ្លាញនោះមានទំហំទទឹង 4 ម៉ែត្រនិងបណ្ដោយ 5 ម៉ែត្រធ្វើពីឈើប្រក់ស្បូវស្លឹកក្រាលក្តាក្នុងនោះខូចខាតសម្ភារៈទ្រព្យសម្បត្តិអស់មួយចំនួនផងដែរ។លោកថាមូលហេតុដែលបណ្ដាលអោយមានគ្រោះអគ្គិភ័យនេះកើតឡើងដោយសារផ្ទុះកំប៉ុងហ្គាសខណៈពេលដាំរបបហូបពេលព្រឹកគ្មានការប្រុងប្រយ័ត្នមិនបានមើលឲ្យគ្រប់ជ្រុងជ្រោយ៕

Share.