ក្រុម​ហ៊ុន​ Grab នៅ​ប្រទេស​ហ្វីលីពីន​បាន​ប្រកាស​ថា​ខ្លួន​បាន​ព្យួរ​ជើង​ដៃ​គូ​ដឹក​ជញ្ជូន​ដែល​មាន​ពាក់ព័ន្ធ​នឹង​ការ​ផុស​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​លើ​ក្រុម​ចម្រៀង​បុរស​កូរ៉េ​ដ៏​ល្បី​ល្បាញ​​ BTS

សូម​ចុច​អាន សន្លប់​ឈរ​​ ​​​ដឹង​តម្លៃ​កាដូ​ខួប​​កំណើត​​ Fan ទិញ​ឱ្យ​ Idol ៨​រូប​នេះ​​រួច​!

នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ​បាន​ឱ្យ​ដឹង​ថា​ «​ការ​រួបរួម​​​តែមួយ​គឺ​ជា​គុណ​តម្លៃ​​របស់​ក្រុម​ហ៊ុន​ Grab ហើយ​យើង​ក៏​មាន​គោល​នយោបាយ​មិន​អត់​ទោស​ឱ្យ​ចំពោះ​អាកប្បកិរិយា​ឆ្គាំឆ្គង​ណាមួយ​នោះ​ឡើយ​»

«​យើង​បាន​ធ្វើ​ការ​ព្យួរ​ដៃ​គូ​ដឹក​ជញ្ជូន​ដែល​ស្ថិត​​ក្នុង​ការ​សង្ស័យ​ ហើយ​យើង​នឹង​បន្ដ​ធ្វើ​ការ​យ៉ាង​ម៉ត់ចត់​ដើម្បី​ទ្រទ្រង់​ឱ្យ​បាន​នូវ
​ការ​ងារ​ជា​រួម​មួយនៅ​លើ​ Platform ជា​ច្រើនទៀត​»
​នេះ​ជា​ការ​លើក​ឡើង​ពី​សំណាក់​ក្រុមហ៊ុន​ Grab ហ្វី​លីពីន​។​

សេចក្ដី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​​ក្រោយ​ក្រុម​អ្នក​គាំទ្រ​ BTS ដែល​ត្រូវ​បាន​​គេ​ស្គាល់​ថា​ ARMY បាន​ធ្វើ​ការ​​ទាមទារ​​ទៅ​កាន់​ក្រុម​ហ៊ុន​ Grab ក្រោយ​ពី​រូបភាព​ ScreenShot ដែល​ក្រុម​អ្នក​ដឹក​ជញ្ជូន​របស់​ Grab បាន​ធ្វើ​ការ​លេង​សើច​ចំពោះ​ក្រុម​កូរ៉េ​​​ជា​ទី​ស្រលាញ់​របស់​ពួក​គេ​លើ​បណ្ដាញ​សង្គម​។

ក្រុម​អ្នក​​ដឹក​ជញ្ជូន​ Grab បាន​ហៅក្រុម​ចម្រៀង ​K-POP កូរ៉េ​ BTS ថា​ «Biot» ឬ «Bayot» ដែល​មាន​ន័យ​ថា​ជា​ Gay (​ខ្ទើយ​)​។​

យ៉ាង​ណា​មិញ​ក្រុមហ៊ុន​​ផ្ដល់​សេវា​ដឹក​ជញ្ជូន​មួយ​នេះ​បាន​ស្នើ​សុំ​ឱ្យ​មតិ​សាធារណជន​ កុំ​វាយ​តម្លៃ​ចំពោះ​បុគ្គលិក​ដឹក​ជញ្ជូន​របស់​ខ្លួន​ជា​រួម​។​​

«​ក្រុម​អ្នក​ដឹក​ជញ្ជូន​របស់​ក្រុម​ហ៊ុន​យើង​បាន​ព្យាយាម​ផ្ដល់​នូវ​សេវាកម្ម​ដ៏​ល្អ​ពិសេស​សម្រាប់​អតិថិជន​គ្រប់​​ពេល​​ត្រូវ​ការ​។ ក្រុមហ៊ុន​សង្ឃឹម​ថា​ អតិថិជន​របស់​យើង​នឹង​យក​សកម្មភាព​របស់​បុគ្គល​ពីរ​បី​នាក់​ មក​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បុគ្គលិក​ដឹក​ជញ្ជូន​ដែល​ពឹង​ផ្អែក​លើ​Grab ដើម្បី​ចិញ្ចឹម​គ្រួសារ​របស់​ពួកគាត់​ឡើយ​» នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន​ Grab ។

ប្រភព៖ PhilStar

Telegram-Troryorng
Share.