ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានជនសង្ស័យបន្លំខ្លួនដើរជាមួយចេញពីរោងចក្រ ហើយធ្វើសកម្មភាពលួចបើកកាបូបច្បាមយកលុយ១០០ដុល្លារ ដែលបានសន្សំទុកសម្រាប់កូនៗ អត្តសញ្ញាណប័ណ្ណ កាត និងឯកសារផ្សេងៗ អស់រលីងពីក្នុងកាបូប ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ មេន សុខនី ភេទស្រីអាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រមានប្តីឈ្មោះ វ៉ាត់ សុភ័ក្រ អាយុ ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ តែធ្វើផ្សេងគ្នា ស្នាក់នៅផ្ទះជួល ក្នុងភូមិ សង្កាត់កើតហេតុ មានស្រុកកំណើតនៅ ភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានកូនចំនួន៣នាក់ រស់នៅឯស្រុកកំណើត។

តាមសម្តីស្ត្រីរងគ្រោះបានឲ្យដឹងថា ប្រាក់ខំសន្សំទុកសម្រាប់ផ្ញើឲ្យកូននៅឯស្រុក គ្រាន់ហូបចុក រៀនសូត្រ ស្រាប់ តែនៅវេលារសៀលថ្ងៃនេះ(ថ្ងៃកើតហេតុ) ពេលដែលដើរចេញពីធ្វើការរោងចក្រ ជាមួយកម្មករផ្សេងៗទៀត ដោយមិនបានចាប់អារម្មណ៍ទៅដល់កន្លែងលក់ម្ហូប ឈប់រកទិញ មើលកាបូបស្រាប់តែបាត់លុយ អត្តសញ្ញាណប័ណ្ណ កាត ឯកសារផ្សេងៗអស់រលីងពីក្នុងកាបូបបាត់លុយអស់ចំនួន១០០ដុល្លារ អត្តសញ្ញាណប័ណ្ណ កាតនិងឯកសារមួយចំនួនទៀតផង ។

បន្ទាប់ពីជនសង្ស័យលួចលុយកាក់ និងឯកសារផ្សេងៗអស់ ជនរងគ្រោះរួមដំណើរជាមួយប្តី បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ដើម្បីសមត្ថកិច្ចជួយអត្ថរាគមន៍៕

អត្ថបទ៖តាតុង សែនជ័យ

Share.