ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល នៅថ្ងៃទី១១ ខែមករាឆ្នាំ២០២៣បានសម្រេឃុំខ្លួនជនជាតិចិន២នាក់ ដាក់ពន្ធនាគារព្រៃសម១ ជាបណ្តោះអាសន្ន ពីបទ. ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចមុខក្លោងទ្វារខាងត្បូងបុរីជីបម៉ុងលេន ស្ថិតនៅផ្លូវម៉ុងឬទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមករាឆ្នាំ២០២៣។

ជនត្រូវចោទរួមមាន៖១.ឈ្មោះ QIAO KUN ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរ តៃកុងឡាន ទីកន្លែងកំណើតប្រទេសចិន ឃាត់ខ្លួនស្នាក់នៅ ផ្ទះជួល ផ្លូវបេតុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ២.ឈ្មោះ ZHANG PENG ហៅ DA HE ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរ តៃកុងឡាន ទីកន្លែងកំណើតប្រទេសចិន ឃាត់ខ្លួនស្នាក់នៅ ផ្ទះជួល ផ្លូវបេតុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

អត្ថបទ៖ចតុមុខ

Share.