រដ្ឋសភា នឹងប្រកាសអ្នកឡើងកាន់តំណែងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសឯកឧត្តមស៊ិក ប៊ុនហុក ក្រោយពីបានលាឈប់ ដែការប្រកាសនឹងត្រូវបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី២៤ ខែមិថុនាខាងមុខនេះ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ស្ថិតក្នុងបេក្ខភាព២រូប ដែលត្រូវបានរដ្ឋសភាជ្រើសរើស និងបញ្ជូនទៅគណបក្សនយោបាយពាក់ព័ន្ធឱ្យជ្រើសរើសយកតែ១រូប ដើម្បីឱ្យរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។

សេចក្ដីសម្រេចធ្វើឡើងបន្ទាប់ពី មានការឯកភាពទាំងស្រុងពីគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធាន បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសតាំងឯកឧត្តម ប្រាជ្ញ ចន្ទ សមាជិករដ្ឋសភា និងមានតួនាទីជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងនៃរដ្ឋសភា ឱ្យទៅទទួលតួនាទីជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានលាឈប់ដោយសារលោកមានវ័យចាស់ជរា និងមានជំងឺប្រចាំកាយ៕

Share.