ក្រុម​ចម្រៀង​នារី​កូរ៉េ​ខាង​ត្បូង​ Blackpink ត្រៀម​បញ្ចេញ​ភាពយន្ត​​​ឯកសារ​ដែល​មាន​ឈ្មោះ​ថា​ «Blackpink: The Movie» ដើម្បី​អបអរសាទរ​ខួប​៥​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុម​មួយ​នេះ​ឡើង​។

សូមចុច​អាន WangTalu គឺ​ជា​អ្នក​គាំទ្រ​ផ្កាប់​មុខ​របស់​​​តារា​ចម្រៀង K-POP​ Lisa Blackpink?

​យោង​តាម​​វែបសាយ​ Soompi ផលិតកម្ម​ YG Entertainment បាន​បញ្ចេញ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ ទី​១៦​ ខែ​មិថុនា​ ថា​ភាពយន្ត​នោះ​មាន​បទ​ចម្រៀង​ចំនួន​ ៥បទ​ ដក​ស្រង់​ចេញ​ពី​ការ​ប្រគំ​តន្ត្រី​បែប​អនឡាញ​ និង​ In Your Area World Tour ដែល​ជា​ការ​ប្រគំ​តន្ត្រី​លក្ខណៈ​​ទេសចរណ៍​របស់​ក្រុម​ចម្រៀង​នេះ​។​

បន្ថែម​ពី​នោះ​ទៀត​ Blackpink: The Movie នឹង​រួមបញ្ចូល​នូវ​អនុស្សាវរីយ៍​ជា​ច្រើន​ក្នុង​កំឡុង​ពេល​៥​ឆ្នាំ​ ចាប់តាំង​ពី​ប្រឡូក​ក្នុង​សិល្បៈ​ ដោយ​ក្នុង​នោះ​នឹង​ផ្ដោត​ជា​សំខាន់​លើ​បុគ្គលិក​លក្ខណៈ​របស់​សមាជិក​និមួយ​ៗ​ ថែម​ទាំង​មាន​ការ​សម្ភាស​ពិសេស​សម្រាប់​អ្នក​គាំទ្រ​ទស្សនា​កម្សាន្ត​ថែម​ទៀត​ផង​។

BLACKPINK: THE MOVIE នឹង​ត្រូវ​បញ្ចាំង​នៅ​​ជាង​មួយ​រយ​ប្រទេស​ (១០០+) នៅ​ទូទាំង​ពិភពលោក​នៅ​ក្នុង​ខែ​សីហា​។ សម្រាប់​ភាពយន្ត​នេះ​ស្ថិត​ក្នុង​​ផ្នែក​មួយ​នៃ​ Project «4+1 Project» ដែល​​មាន​សកម្មភាព​ជា​ច្រើន​ដើម្បី​អបអរសាទរ​ដល់​ខួប​អនុស្សាវរីយ​៍​៥​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុម​ចម្រៀង​នារី​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ។​

​នៅ​ក្នុង​ខែ​ មិថុនា​នេះ​ ក្រៅ​ពី​​ចេញ​ MOVIE ខួប​៥​ឆ្នាំ ​ក្រុម​ចម្រៀង​ Blackpink ​ក៏​បាន​រៀបចំ​ចាត់​ចែង​​​កម្មវិធី​ជួបជុំ​ក្រុម​អ្នក​គាំទ្រ​តាម​រយៈ​អនឡាញ​​​ជាមួយ​នឹង​អ្នក​គាំទ្រ​ជនជាតិ​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​កន្លង​ទៅ​៕

Telegram-Troryorng
Share.