Darren Wang (Wang Talu) តារា​សម្ដែង​តៃវ៉ាន់​ ដែល​កំពុង​តែ​ធ្វើ​ការងារ​សម្ដែង​​យ៉ាង​សកម្ម​នៅ​ប្រទេស​ចិន​ អាច​ចាត់​ទុក​បាន​គឺ​ជា​អ្នក​គាំទ្រ​ដ៏​ស្មោះ​ត្រង់​និង​ស្មោះស្ម័គ្រ​​របស់​ Lisa Blackpink តាំង​ពី​ដើម​មិន​ប្រែប្រួល​ ព្រោះ​នៅ​ក្នុង​កម្មវិធី​សម្ភាសន៍​មួយ​ដែល​មាន​ការ​ចូលរួម​ពី​នារី​ៗ​ជា ច្រើន​រូប​ដើម្បី​សាកល្បង​ពណ៌​ក្រែម​លាបមាត់​ ដោយ​ក្នុង​នោះ​មាន​នារី​ម្នាក់​បាន​សាក​ក្រែម​ពណ៌​ផ្កាឈូក​ Barbie ដែល​ខណៈនោះ​ Wang Talu បាន​ហៅ​ពណ៌​នោះ​ថា​ក្រែម​មាត់​ពណ៌​ Lisa។

ពាក្យ​ហៅ​ពណ៌​ក្រែម​លាប​មាត់​របស់ Darren Wang បាន​ធ្វើ​ឱ្យ​អ្នកទស្សនា​ស្រែក​ហោរ​គ្រប់​ៗ​គ្នាព្រោះ​តែ​មិន​នឹក​ស្មាន​ថា​អ្នក​កំលោះ​រូប​នេះ​ជា​ហ្វេន​ដ៏​របស់​ Idol កូរ៉េ​ខ្លាំង​ដល់​ថ្នាក់​ហៅ​ក្រែម​លាប​មាត់​ថា​ជា​ពណ៌​របស់​ Lisa​។​

Wang Talu តួ​ឯក​ប្រុស​ពី​រឿង​ភាគ​ចិន​ The Wolf គឺ​ជា​តារា​មួយ​រូប​ដែល​បើក​ចំហរ​ជា​សាធារណៈ​តាំង​ពី​ដំបូង​មក​ម្ល៉េះថា ​រូប​លោក​គឺ​ជា​អ្នក​គាំទ្រ​ដ៏​​របស់​ Lisa យ៉ាង​ពេញ​ទំហឹង​ ព្រម​ទាំង​ធ្លាប់​និយាយ​ថា​ Lisa គឺ​ជា​នារី​ក្នុង​សុបិន ​ឬ ​ជា​នារី​ក្នុង​ឧត្តម​គតិ​​របស់​លោក​​ថែម​ទៀត​ផង​៕​

Telegram-Troryorng

Share.