ភ្នំពេញ ៖ រថយន្តចំនួន៥គ្រឿង ម៉ូតូកង់បីចំនួន២គ្រឿង និងម៉ូតូ១គ្រឿង បើកបុកបន្តកន្ទុយគ្នា រងខូចខាត តែមិនបង្កឲ្យអ្នកណារងរបួស ខូចខាតតែសម្ភារៈ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវសហព័ន្ធរុស្សី ចំណុចមុខមហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

រថយន្ត ម៉ូតូកងបី និងម៉ូតូ ក្នុងហេតុការណ៍ខាងលើ ៖ ទី១ រថយន្តម៉ាក តូយ៉ូតា ពណ៌ស្លែ ពាក់ស្លាកលេខ ច8368 ភព2 , ទី២ រថយន្តម៉ាក ឡិចសុីស RX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 3AS-9497 , ទី៣ រថយន្តម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-1811 , ទី៤ រថយន្តម៉ាក ឡិចសុីស RX450h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-1197 , ទី៥ រថយន្តម៉ាក ឡិចសុីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-4119 , ទី៦ ម៉ូតូកង់បី ពណ៌លឿង ពាក់ស្លាកលេខ ព្រៃវែង 1O-3453 , ទី៧ ម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HK-9707 , ទី៨ ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-8017 ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើ ក្នុងដំណើរស្របទិសគ្នាទាំងអស់ ។

តាមប្រភពបានឲ្យដឹងថា ហេតុការណ៍ខាងលើ ដើមចម មកពីរថយន្តម៉ាកកាមរីបាឡែន បើកពីលិចទៅកើត ជ្រុល កៀរម៉ូតូកង់បីមួយគ្រឿង ស្របទិស ហើយមិនឈប់ស្ងៀម នៅបន្តបើកទៅមុខ ជ្រុលទៅបុករថយន្តផ្សេងទៀត ទើបបណ្តាលឲ្យបុកបន្តកន្ទុយគ្នា ក្នុងដំណើរពីកើតទៅលិច ស្របទិសគ្នាទាំងអស់ សរុបយានចំនួន៨គ្រឿងរងខូចខាត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឲ្យកកស្ទះចរាចរ ភ្លាមៗត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ យករថយន្តទាំងអស់ដាក់កៀនខាង ដើម្បីឲ្យចរាចរណ៍លើដងផ្លូវធូរស្រាលឡើងវិញ ហើយប្រគល់យានទាំងអស់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ ចែងចែងដោះស្រាយតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.