ភ្នំពេញ៖ជនសង្ស័យមួយក្រុមមានគ្នាប្រមាណ១០នាក់ជិះម៉ូតូ៤គ្រឿង ប្រើប្រាស់រណាអារទឹកកក កាំបិតកាប់សាច់ជ្រូក កាំបិតប៉័ងតោ ធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះម្នាក់ យកម៉ូតូមួយគ្រឿងទៅបាត់ ដោយសុវត្ថិភាព មិនបង្កការរំខានដល់សមត្ថកិច្ចមូលដ្ឋាន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 3:30នារីទៀបភ្លឺ នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះបានអោយដឹងថា ដំបូងឡើយខ្លួននឹងមិត្តភក្ដ បានបានមកអង្គុយផឹកសុីនៅមុខព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ផឹកសុីសុខៗស្រាប់តែកុនបត់ជើងតូច ក៏ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០២០ ពាក់ស្លាក លេខតាកែវ 1V-5548 ទៅនោមនៅផ្លូវចូលវត្តវិហារឃួន។ ស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នាជិត១០នាក់ ប្រើប្រាស់រណាអាទឹកកក កាំបិតកាប់សាច់ជ្រូក កាំបិតតាំងតោ ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ដោយមិនបង្កការរំខានដល់សមត្ថកិច្ចមូលដ្ឋាននោះទេ។

ក្រោយពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដរដ្ឋបាលនគរបាលសង្កាត់ចោមចៅ៣។

ជាការកត់សម្គាល់នៅមុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញនេះប្រមូលផ្ដុំទៅដោយក្រុមក្មេងទំនើងមកពពាក់ពពូនគ្នា បង្កភាពអនាធិបតេយ្យ និងតែងតែកើតមានករណីហឹង្សាកាប់ចាក់គ្នា កាប់ប្លន់យកស្លាកលេខ កាប់ប្លន់យកម៉ូតូជាច្រើនករណីរួចមកហើយ៕

អត្ថបទនិងរូបភាព៖ត្រយងតូច

Share.