ភ្នំពេញ៖បុរសម្នាក់បេីករថយន្ត ម៉ាក TOYOTA Tacoma សង្ស័យអ្នកបេីកបរ ងោកមួយភាំង ក៏រេចង្កូតឡេីងលេី ខឿនផ្លូវ ជ្រុលទៅបុក នឹង ស្លាក ផ្សព្វផ្សាយពាណិជ្ជកម្ម បាក់អស់១ផ្ទាំង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០១:៤០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅបណ្តោយផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីទីតាំងកើតហេតុបានអោយដឹងថា មុនពេលកេីតហេតុ គេឃើញ បុរសម្នាក់ បេីករថយន្ត ម៉ាក TOYOTA Tacoma មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AG-1016 ធ្វើដំណើរក្នុងទិសដៅ ពីត្បូងមក ជេីង ស្រាប់តែមកដល់ចំណុចកេីតហេតុ ស្រាប់តែ រេចង្កូតឡេីង ខឿនថ្មពុះចែកទ្រូងផ្លូវ រួចបន្តទៅ បុកស្លាក ផ្សព្វផ្សាយពាណិជ្ជកម្ម បាក់អស់១ផ្ទាំង ចំណែកឯរថយន្ត ដាច់ក្រឡេកង់ផ្នែកខាងឆ្វេង ទៅមុខលែងរួច។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត បានចាកចេញ បន្សល់ទុកតែរថយន្តនៅទីតាំងកេីតហេតុ។បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកកន្លែងកេីតហេតុ វាស់វែងរួចយករថយន្ត ទៅរក្សាទុក រង់ចាំដោះស្រាយ នៅពេលក្រោយ៕

អត្ថបទ៖ត្រយងតូច

Share.