នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern បានប្រកាសនាថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍នេះថា នាងនឹងលាលែងពីតំណែងនៅខែក្រោយ និង អះអាងមិនឈរឈ្មោះបោះឆ្នោតនៅឆ្នាំនេះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ មករា ឆ្នាំ ២០២៣។

លោកស្រី Jacinda Ardern បាននិយាយនៅក្នុងកិច្ចប្រជុំសមាជិកគណបក្សរបស់នាងនៅទីក្រុង Napier ថា «វាដល់ពេលហើយសម្រាប់ខ្ញុំ ក្នុងការបន្ដធ្វើជាមេដឹកនាំប្រទេសនេះ។ ខ្ញុំមិនស័ក្ដិសមសម្រាប់រយៈពេល ៤ឆ្នាំទៀតទេ»។

លោកស្រី Ardern បានក្លាយជានាយករដ្ឋមន្រ្តីនៅក្នុងរដ្ឋាភិបាលចម្រុះនៅឆ្នាំ២០១៧ បន្ទាប់មកបានដឹកនាំគណបក្សការងារកណ្ដាលឆ្វេងនិយមរបស់នាងឲ្យទទួលបានជ័យជម្នះយ៉ាងផុសផុល នៅក្នុងការបោះឆ្នោត ៣ឆ្នាំចុងក្រោយនេះ។

លោកស្រី Ardern គឺជាបេក្ខភាពលេចធ្លោ ១រូប ចំពោះការគ្រប់គ្រង និង ការដោះស្រាយបញ្ហាជាច្រើនដែលបានកើតមានក្រោមការគ្រប់គ្រងក្នុងសម័យកាលរបស់លោកស្រី ហើយលោកស្រីបានក្លាយជាមេដឹកនាំពិភពលោកស្រ្តីទី២ ដែលបានសម្រាលកូន និង ជាអ្នកលើកទឹកចិត្តឲ្យបំបៅកូនដោយទឹកដោះម្ដាយ កាលនោះនាងបានយកកូនមកបំបៅដោះអំឡុងប្រជុំដ៏សំខាន់មួយផងដែរ។

យ៉ាងណាម៉ិញ លោកស្រី Ardern បានអះអាងថា លោកស្រីមិនមានផែនការឈរឈ្មោះបោះឆ្នោតនៅឆ្នាំនេះ ដែលធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ១៤ ខែ តុលា ឆ្នាំ២០២៣ នេះទេ ដោយលើកឡើងថា ចង់ចំណាយពេលវេលាជាមួយក្រុមគ្រួសារ។

ឧបនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក Grant Robertson

ទោះបីជាយ៉ាងណាក៏ដោយ ឧបនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក Grant Robertson ក៏អះអាងថា លោកនឹងមិនដាក់ឈ្មោះរបស់គាត់ជាមេដឹកនាំថ្មីរបស់គណបក្រការងារនោះទេ។

សូមជម្រាបថា អ្នកនយោបាយនូវែលសេឡង់ បានយល់ព្រមថា ការបោះឆ្នោតនឹងធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃទៀត ប្រសិនបើមេដឹកនាំត្រូវបានជ្រើសរើសដោយជោគជ័យ នោះពួកគេនឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មី៕

ប្រភព៖ CNA

Share.