ស្រុកល្វាឯម ៖ យុវជន២នាក់ ត្រូវរថយន្តតូយូតា វីហ្គោបុកស្លាប់ភ្លាមៗ ខណៈជិះម៉ូតូរេចង្កូត ចូលគន្លងផ្លូវម្ខាងទៀត កាលពីថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៣ វេលាម៉ោង២២:០៨ នាទី នៅកំណាត់ផ្លូវលេខ៧០B ស្ថិតក្នុងភូមិ វាលធំឃុំ ពាមឧកញ៉ាអុង ស្រុកល្វាឯមខេត្តកណ្តាល។

ជនរគ្រោះទី១ ឈ្មោះ កើត វិចិត្រ ភេទប្រុស អាយុ 16 ឆ្នាំ ជាអ្នកបើកម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ។ ​ទី២ ឈ្មោះ សុន ផានុត ភេទ ប្រុស អាយុ ១៥ ឆ្នាំ  ជាអ្នករួមដំណើរស្លាប់នៅកន្លែងកើតហេតុ។ ទាំងពីរនាក់រស់នៅភូមិកោះរះលើ ឃុំ កោះរះ ស្រុក ល្វាឯម ខេត្ត កណ្តាល ។

តាមប្រភពព័ត៌មាន​បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GD-5598  បើកបរដោយពុំមានពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ  រួមដំណើរដោយបុរសម្នាក់​ បើកបរក្នុងទិសដៅពីលិចទៅកើត (ពីឃុំពាមឧកញ៉ាអុងទៅឃុំកោះរះ ) ពេលបើកមកដល់ចំណុចកើតហេតុក៏បានវេចង្កូតចូលទៅចំណែកផ្លូវរបស់ភាគីម្ខាងទៀត បណ្តាលអោយបុកចំពេញទំហឹងជាមួយរថយន្តម៉ាក Toyota Vigo ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1BF-8968 កំពុងបើកបរលើផ្លូវអទិភាពរបស់ខ្លួន ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យ ស្លាប់ទាំង២នាក់​នៅនឹងកន្លែងភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះទៅទីទាំងកើតហេតុ ធ្វើការវាស់វែង រួចបាននាំយកម៉ូតូ និងរថយន្ត រួមទាំងអ្នកបើកបររថយន្ត ទៅអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បី ចាត់ការ តាមនិតិវិធី។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រូសារធ្វើបុណ្បតាមប្រពៃណី៕

អត្ថបទ៖ ផ្នែកសង្គម

Share.