​​តាកែវ៖ អង្គុយផឹកស៊ីជាមួយគ្នា ស្រាប់តែទាស់ពាក្យសម្តីគ្នា បង្កជាហិង្សាបណ្តាលឲ្យបុរសម្នាក់រត់ទៅយកកាំ បិតពីផ្ទះមកកាប់​គេ ​តែមិនទាន់ទាំងបានកាប់គេផង ស្រាប់តែត្រូវប្អូនប្រុសគូទំនាស់​ឃើញ​ ក៏ទាញកាំបិតកាប់វិញរបួសសុះសាច់ កាលពីរសៀលថ្ងៃអាទិត្យទី ២២ ខែមករាឆ្នាំ ២០២៣ វេលាម៉ោង១៥ៈ ០០នាទី ស្ថិតនៅភូមិត្រពាំងខ្ចៅ ឃុំអូសារាយ ខេត្តតាកែវ។

តាមរបាយការណ៍សមត្ថកិច្ចស្រុកត្រាំកក់បានដឹងថា ជនសង្ស័យទី១ឈ្មោះ សឿន ធីប ភេទប្រុសអាយុ ២៤ ឆ្នាំ ។ ២.ឈ្មោះ សឿង សំណាង ភេទប្រុសអាយុ ១៩ ឆ្នាំ ទាំងពីរនាក់រស់នៅភូមិត្រពាំងខ្ចៅ ឃុំអូសារាយប្រដាប់ដោយកាំបិត និងខ្សែក្រវ៉ាត់ បានធ្វើសកម្មភាពវាយនិងកាប់ទៅលើជនរងគ្រោះឈ្មោះ សន ភាស់ ភេទប្រុសអាយុ ២៧ ឆ្នាំ ទីលំនៅភូមិត្រត្រពាំងខ្ចៅ ឃុំអូសារាយ បណ្ដាលឲ្យរងរបួសធ្ងន់នៅផ្នែកក្បាល និងដងខ្លួន។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនសង្ស័យនឹងជនរងគ្រោះផឹកស៊ីជាមួយគ្នា រួចឃើញជនសង្ស័យដើរមកផ្ទះមុន មួយសន្ទុះក្រោយមកក៏ឃើញជនរងគ្រោះសៀតកាំបិតនៅចង្កេះ មានគ្នា២នាក់ដើរសំដៅទៅផ្ទះជនសង្ស័យ ដោយចូលតែម្នាក់ឯងហើយបានកាប់ជនសង្ស័យ តែមិនត្រូវ ។ ភ្លាមនោះជនសង្ស័យដែលជាប្អូនឃើញគេកាប់បងក៏យកកាំបិតបានមកដេញកាប់ជនរងគ្រោះវិញរបួសធ្ងន់។

ក្រោយកើតហេតុ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ១៥ៈ០០នាទី ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ដឹកនាំសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញា ទើបសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងមកសាកសួរ រួចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ សង្គម

Share.