ភ្នំពេញ ៖ យុវជន យុវនារីចំនួន១១នាក់ ប្រមូលផ្តុំគ្នាចូលដេកក្នុងផ្ទះសំណាក់ បង្ករំខាងអ្នកដល់អ្នកភូមិ ចេញចូលដូចថ្លុកល្ខោន ទាំងយប់ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ច អាជ្ញាធរ ចុះទៅឃាត់ហៅនាំទៅសាកសួរ និងអប់រំ ។

ការចុះឃាត់ខាងលើបានប្រព្រឹត្តិទៅកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅផ្ទះសំណាក់៣ដុល្លារ តាមផ្លូវបេតុង ក្រុមទី៤ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមអាជ្ញាធរបានឲ្យដឹងថា យុវជន យុវនារី មួយក្រុមគ្នាជាង១០នាក់ មិនថាយប់ មិនថាថ្ងៃ ប្រមូលផ្តុំគ្នា នៅក្នុងផ្ទះសំណាក់ ជួនរោទ៍ម៉ូតូ ជួនស្រែកឡូឡា បង្ករំខានដល់អ្នកភូមិ ក្រុមទាំងនេះយកផ្ទះសំណាក់ធ្វើជាកន្លែងប្រមូលផ្តុំជ្រកកោណ ទើបអាជ្ញាធរ សមត្ថកិច្ច សុំគោលការណ៍ចុះរដ្ឋបាល ត្រួតពិនិត្យ ហៅនាំយុវវ័យចំនួន១១នាក់ ក្នុងនោះប្រុសចំនួន៧នាក់ ស្រីចំនួន៤នាក់ ខណៈដែលកំពុងផ្តុំគ្នាក្នុងផ្ទះសំណាក់ យកទៅសាកសួរ ។

មនុស្សប្រុសស្រីទាំង១១នាក់ សមត្ថកិច្ចឃាត់ហៅនាំយកទៅសាកសួរ និងអប់រំ កាលបើពិនិត្យទៅពុំមានប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធបទល្មើសទេនោះ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.