ក្នុងឆ្នាំ២០២១នេះសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង ឬហៅកាត់ថា CONMEBOL បានបញ្ជាក់នៅដើមសប្ដាហ៍នេះថាមានតែក្រុមចំនួន១០ក្រុមប្រទេសប៉ុណ្ណោះនឹងចូលរួមប្រកួតក្នុងពានរង្វាន់ Copa America 2021 នេះក្រោយប្រទេសកាតារ និងអូស្រ្តាលី បានប្រកាសដកខ្លួនពីក្នុងពានរង្វាន់នេះក្នុងនាមជាក្រុមភ្ញៀវដោយសារបញ្ហាកូវីដ-១៩។
ពានរង្វាន់ Copa America 2021 នឹងប្រកួតពីថ្ងៃទី១៣ មិថុនា ដល់ ១០ ខែកក្កដាឆ្នាំ២០២១ ដោយប្រទេសអាហ្សង់ទីន និងកូឡុំប៊ី ជាសហម្ចាស់ផ្ទះ។ ពូល A ធ្វើឡើងនៅប្រទេសអាហ្សង់ទីន ដោយមានម្ចាស់ផ្ទះអាហ្សង់ទីន,ប៉ូឡាវី,អ៊ុយរុយហ្គាយ,ប៉ារ៉ាហ្គាយ ចំណែកពូល B ធ្វើនៅប្រទេសកូឡុំប៊ី ដោយមានម្ចាស់ផ្ទះកូឡុំប៊ី,ប្រេស៊ីល,វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និងប៉េរូ។

ពានរង្វាន់ Copa America រៀបចំឡើងតាំងពីឆ្នាំ១៩១៦ ហើយក្រោយមកវិវត្តន៍រៀបចំនៅរាល់៣ឆ្នាំម្តង ដោយប្រទេសអ៊ុយរ៉ាហ្គាយ ឈ្នះពានរង្វាន់បានច្រើនជាងគេ គឺរហូតដល់១៥លើក ខណៈក្រុមប្រេស៊ីល ជាម្ចាស់ជើងឯកឆ្នាំចាស់កាលពីឆ្នាំ២០១៩។ ចំណែកក្រុមអាហ្សង់ទីន ធ្លាប់ឈ្នះបាន១៤លើក ក្រុមប៉ារ៉ាហ្គាយ និងឈីលី ឈ្នះបានម្នាក់២លើក និងកូឡុំប៊ី និងបូឡាវី ឈ្នះម្នាក់១លើក៕