ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងក្រសួងបានបញ្ចប់ការសិក្សាលើគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាក់សាក់ ព្រែកប្រា-ចាក់អង្រែហើយ។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចណ៍ផ្លូវគោកនាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ជូនកិច្ចប្រជុំថាមកដល់ពេលនេះ គឺរង់ចាំការបើកការដ្ឋានដើម្បីសាងសង់ប៉ុណ្ណោះ។

ក្នុងកិច្ចប្រជុំ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអះអាងទៀតថា ស្ថានឆ្លងកាត់ទន្លេបាសាក់ព្រែកប្រា-ចាក់អង្រែ នឹងសាងសង់ឡើយដោយក្រុមហ៊ុនចិន។ ឯកឧត្តមបញ្ជាក់សមិទ្ធិផលថ្មីនេះ នឹងសម្រួលស្ថានភាពចរាចចរណ៍ក្នុងភូមិសាស្រ្តខាងកើតភាគខាងត្បូងរាជធានីភ្នំពេញ ពិសេសរំដោះការធ្វើចរាចរណ៍នៅតំបន់ស្ពានអាកាស និងស្ពានភ្លោះព្រះមុនីវង្ស៕

Share.