ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតក្រោយពេលរថយន្តសង្រ្គោះបន្ទាន់បញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជនរងគ្រោះ
ជិះម៉ូតូឌុបស្ត្រីម្នាក់សុខៗនៅលើដងផ្លូវត្រូវដេីមឈេីងាប់ មួយដើមរលំសង្កត់លេី កាលពីវេលាម៉ោង៥នឹង៣០នាទី ល្ងាចថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី គល់សគល់ស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពត៌មានពីកំលាំងសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកេីតហេតុជជនជនរងគ្រោះស្រីប្រុស២នាក់ ជាសង្សារនឹងគ្នាជិះម៉ូតូមួយគ្រឿងឌ្រីមសង់សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1HQ-3562 ឌុបគ្នា តាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទក្នុងទិសដៅពីលិចទៅកេីតលុះដល់ចុះ ពីស្ពានអាកាស៧មករា បានប្រមាណ ជាង ១០០ម៉ែត្រ ដោយជិះអែបខាងក៏ ស្រាប់តែដេីមឆ័ត្ឆ័ត្រងាប់ពុកគុលមួយដើមរលំ សង្កត់លេីជនរងទាំង២នាក់បណ្តោយឱ្យអ្នកបេីកបរដួលបោដួលបោកទៅនឹងថ្នល់ស្លា.ប់ ពេលរថយន្តដឹកយកទៅជួយសង្គ្រោះ ចំណែកស្ត្រីជាសង្សាររបួសស្រាលបន្ទាប់មកបានទាក់ទងទៅក្រុមគ្រួសារ ហេីយឱ្យរថយន្ដដឹកសព យកទៅវត្តទួលរងចាំធ្វើ បុណ្យ តាមប្រពៃណី។

ចំណែកមូតូជនរងគ្រោះ សមត្ថកច្ចនគរបាលប៉ុស្តិ៍ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល សង្កាត់ទឹកល្អក់ទី១ ដេីម្បីរង ចាំក្រុមគ្រួសារមកប្រគល់ឱ្យវិញ ៕

អត្ថបទ៖ សេង សាវី

Share.