សហព័ន្ធកីឡាបាល់ទាត់ថៃ បានប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក FIFA Futsal World Cup 2024 បាល់ទាត់កម្រិតអន្តរជាតិមួយឈ្មោះថា NSDF Futsal Championship ឆ្នាំ២០២៣ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងប៉ាតាយ៉ា។
ក្រុមចូលរួមចំនួន៦ នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះមានដូចជា៖ ម្ចាស់ផ្ទះថៃ, ជប៉ុន, អ៊ីរ៉ង់, អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប, ម៉ូសំប៊ិក។ ចំពោះពានរង្វាន់ហ្វូតសាលអន្តរជាតិ NSDF Futsal Championship ២០២៣ នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។
ក្រុមចូលរួមត្រូវបានបែងចែកជា២ពូល ដោយពូលនីមួយៗមាន៣ក្រុម ដើម្បីស្វែងរកក្រុមខ្លាំងបំផុតចំនួន២ក្រុមក្នុងពូលនីមួយៗដើម្បីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រុមនៅ Pot ទាំង៣សម្រាប់ការចាប់ឆ្នោត៖
Pot 1: ថៃ (អតីតជើងឯក) និងអ៊ីរ៉ង់ (អតីតជើងឯករង)
Pot 2: ជប៉ុន និង អេហ្ស៊ីប
Pot 3: អារ៉ាប៊ីសាអូឌីត និង ម៉ូសំប៊ិក
គួររំលេកថា ថៃជាក្រុមមួយក្នុងចំណោម៥ប្រទេស តំណាងឱ្យទ្វីបអាស៊ី ដែលបានទៅចូលរួមប្រកួតក្នុងពានរង្វាន់ហ្វូតសាលជើងឯកពិភពលោក FIFA Futsal World Cup 2021 នៅប្រទេសលីទុយអានី ក្នុងទ្វីបអឺរ៉ុប ជាមួយ ជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន និងវៀតណាម ខណ: FIFA Futsal World Cup 2024 នឹងចាប់ផ្ដើមប្រកួតនៅខែមីនា ខាងមុខនេះ៕