សមត្ថកិច្ចក្រុងតាខ្មៅបានឃាត់ខ្លួនជនសង្ស័យជាអ្នកលួយម៉ូតូម្នាក់និងអ្នកទទួលបញ្ចំាម៉ូតូ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជាម្ចាស់ម៉ូតូ។ការឃាត់ខ្លួននេះបានធ្វើឡើង នៅថ្ងៃទី​១ខែកុម្ភៈឆ្នាំ២០២៣។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ វី វុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរនៅផ្ទះ។

ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖

១.ឈ្មោះ នុន ស៊ីណាត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+)។២.ឈ្មោះ សុខ វណ្ណី ភេទប្រស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរជាងឡាន និងមានសារធាតុញៀនក្នុងទឹកនោម(+)។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានមានម៉ូតូ ០១គ្រឿងម៉ាក Honda Dream C125 ផលិតឆ្នាំ២០០៦ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល 1C-6074 (របស់ជនរងគ្រោះ)។

យោងតាមរបាយការណ៍ពីនគរបាលបានឲ្យដឹងថា     នៅវេលាកើតហេតុ ជងសង្ស័យឈ្មោះ នុន ស៊ីណាត ភេទប្រុស អាយុ២៦ឆ្នាំ បានសុំខ្ចីម៉ូតូ ពីជនរងគ្រោះឈ្មោះ វី វុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ថាទៅលេងផ្ទះមិត្តភក្តិ ក៏ទៅបាត់រហូតតែម្តង។

បន្ទាប់មកដល់ថ្ងៃទី២៤.០១.២០២៣ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំពង់សំណាញ់ ឲ្យជួយស្រាវជ្រាវរកជនសង្ស័យ រហូតដល់ថ្ងៃទី០១.០២.២០២៣ កម្លាំងប៉ុស្តិ៍ ក៏ឃាត់បានជនសង្ស័យឈ្មោះ នុន ស៊ីណា យកមកសួរនាំនៅប៉ុស្តិ៍។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះខាងលើទៅបញ្ចាំឲ្យឈ្មោះ សុខ វណ្ណី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណដង្កោ រាជធានីភ្នំពេញ ក្នុងតម្លៃ១៥០ដុល្លារ។ក្រោយមកម្លាំងប៉ុស្តិ៍កំពង់សំណាញ់ បានសហការជាមួយកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍ព្រែកកំពឹស ចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ វណ្ណី ភេទប្រុស អាយុ៣៧ឆ្នាំ និងវត្ថុតាង ក្នុងបទល្មើសទទួលផលចោរកម្ម យកមកសួរនាំនៅប៉ុស្តិ៍ និងកសាងសំណុំរឿងបញ្ជូមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.