រដ្ឋបាលខេត្តស្ទឹងត្រែងបានជូនដំណឹងនៅយប់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១នេះថា មានករណីផ្ទុះការឆ្លងជំងឺកូវីដ១៩ ចេញពីភោជនីយដ្ឋាន «កាឡាក់ស៉ី» ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

អាជ្ញាធរបាន រកឃើញអ្នកវិជ្ជមានជាបន្ដបន្ទាប់រហូតដល់ជិត៣០នាក់ ខណៈកម្លាំងអាជ្ញាធរ សមត្ថកិច្ច សហការជាមួយមន្ដ្រីសុខាភិបាល សម្រុកយកសំណាកអ្នកពាក់ព័ន្ធករណីនេះ។

គិតត្រឹមថ្ងៃទី២៤ ខែមិថុនាម្សិលមិញ អ្នកឆ្លងជំងឺកូវីដ១៩ ចេញពីភោជនីយដ្ឋាន «កាឡាក់ស៉ី» មានចំនួន២៧នាក់ និងកំពុងស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀត៕

Share.