សមាគមកីឡាបាល់ទាត់ថៃ (FAT) បានបញ្ជាក់​កាល​ពី​ពេល​ថ្មីៗ​នេះថា ក្រុម​កិឡាករ​បាល់ទាត់​ជម្រើសជាតិ​របស់​ខ្លួន​នឹងធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ដើម្បី​ប្រកួតមិត្តភាពអន្តរជាតិចំនួន ២លើកជា​មួយ​ប្រទេស​​ហ្សកហ្ស៊ី និង អេស្តូនី ក្នុងអំឡុងខែតុលា នៅក្នុង​ទិវា FIFA Day នៅទ្វីបអឺរ៉ុប។

ពេលវេលា​នៃ​ការ​ប្រកួត​មាន​ដូច​ខាង​ក្រោម៖

  • ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ក្រុម​ជម្រើសជាតិ​ថៃ ជួប ក្រុមជម្រើសជាតិសហ្សកហ្ស៊ី នៅទីក្រុង Tbilisi ប្រទេស Georgia
  • ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រុម​ជម្រើសជាតិ​ថៃ ជួប ក្រុមជម្រើសជាតិអេស្តូនី នៅកីឡដ្ឋាន Le Coq Arena ប្រទេស Estonia

ប្រទេសហ្សកហ្ស៊ី​បច្ចុប្បន្ន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី៧៨ ខណៈ​អេស្តូនី​ស្ថិត​នៅ​លេខរៀង១០៩ ក្នុង​តារាង FIFA Ranking។

ខណ:កាល​ពី​ពេល​ថ្មី​ៗនេះក្រុមថៃបានក្លាយជាក្រុមឈ្នះ​ជើងឯក​ពានរង្វាន់​បុរស​ប្រចាំ​តំបន់​អាស៊ាន ឆ្នាំ២០២២ និងច្រើនជាងគេ​រហូតដល់ទៅ៧លើក (១៩៩៦,២០០០,២០០២,២០១៤,​២០១៦,២០២០,​២០២២) ហើយ​សិង្ហបុរី ឈ្នះបាន៤លើក (១៩៩៨,២០០៤,២០០៧,២០១២) វៀតណាម ឈ្នះ២លើក (២០០៨,២០១៨) និងម៉ាឡេស៊ី ឈ្នះបាន១លើក (២០១០)។ រីឯក្រុមឥណ្ឌូណេស៊ី ឡើង​វគ្គផ្ដាច់ព្រ័ត្រ​សរុប៦លើក តែបរាជ័យរហូត៕

Share.