មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឮស្នូរ សម្លេងអាវុធផ្ទុះជាច្រើនគ្រាប់ ធ្វើឲ្យស្ត្រីម្នាក់ដួលស្លាប់ភ្លាមៗនៅនឹងកន្លែង រួចឆ្នាំកាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងជាក្រោយ។

តាមការឲ្យដឹងពីអាជីវករនៅជិតកន្លែងកើតហេតុឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារនោះ គេសង្ស័យថា កើតឡើងដោយភ្លើងប្រចណ្ឌ។

ករណីបាញ់សម្លាប់ស្ត្រីខាងលើរួចបាញ់សម្លាប់ខ្លួនឯងនោះ បានកើតឡើងនៅវេលាម៉ោង ៤និង៤៥នាទីល្ងាចថ្ងៃទី ២៥ខែមិថុនាឆ្នាំ ២០២១ នៅត្រង់ចំណុចកែងផ្សារសាមគ្គី ស្ទឹងត្រែង ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ ក្រុងស្ទឹងត្រែង។

ក្រោយហេតុការណ៍បាញ់ប្រហារនោះ សមត្ថកិច្ចបានចុះអន្តរាគមន៍ហ៊ុមព័ទ្ធ ទីតាំងខាងលើ ដើម្បីពិនិត្យស្រាវជ្រាវ រកអត្តសញ្ញាណជនបង្កនិងជនរងគ្រោះ៕

វិមានមាស ស្ទឹងត្រែង

Share.