MAI DAVIKA តារា​សម្ដែង​ស្រី​ដ៏​ល្បី​ឈ្មោះ​ទាំង​ក្នុង​ប្រទេស​ថៃ​ និង​ក្រៅ​ប្រទេស​បាន​បង្ហាញ​​រូប​ថត​ក្នុង​ឈុត​​បញ្ចប់ថ្នាក់​អនុបណ្ឌិត​ ក្រោយ​​​បញ្ចប់​ការ​សិក្សា​ស្រវ៉ា ​បាន​សញ្ញា​ប័ត្រ​អនុបណ្ឌិត​​ នា​ពេល​ថ្មីៗ​នេះ​។

សូម​ចុច​អាន Covid-19៖ អាជីវកម្ម​សល់​​ត្រឹម​ដង្ហើម​ចង្រិត​ទប់លែង​ឈ្នះ​ តារាថៃ​៥​រូប​នេះ​សម្រេច​ចិត្ត​បិទ​ទ្វារ​!

ថ្វី​បើ​ជា​តារា​សម្ដែង​ស្រី​ដែល​មាន​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​សម្ដែង​ ទាំង​ភាពយន្ត​ និង​ភាពយន្ត​ភាគ​ តែ​ស្រីស្រស់​ MAI មិន​ដែល​បោះបង់​ចោល​ការ​សិក្សា​នោះ​ឡើយ​ ព្រោះ​ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ផ្នែក​នីតិសាស្ត្រ​ នៅ​មហាវិទ្យាល័យ​ ​រ៉ាំងស៊ីត ជំនាញ​អន្តរជាតិ​ សមី​ខ្លួន​បាន​សម្ងំ​រៀន​បន្ត​ថ្នាក់​អនុបណ្ឌិត​ ទោះ​ជា​មាន​ការ​ងារ​ក្នុង​វិស័យ​សម្ដែង​រុំ​ខ្លួន​ណែន​យ៉ោង​ណា​ក្ដី​។

 ថ្មី​ៗ​នេះ​ ពោល​គឺ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា​ ស្រីស្អាត MAI DAVIKA ទទួល​បាន​សញ្ញា​បត្រ​អនុបណ្ឌិត​ ពី​មហាវិទ្យាល័យ រ៉ាំងស៊ីត ផ្នែក​នីតិសាស្ត្រ​ ដោយ​កញ្ញា​បាន​ផុស​លើ​បណ្ដាញ​សង្គម​ IG ព្រម​ជា​មួួយ​នឹង​​សំណេរ​ខ្លី​ថា​ «ដាវិ ជា​អនុ​បណ្ឌិត​ហើយ​ណា​»

ក្រោយ​សំណេរ​ខ្លី​របស់តារា​ស្រី​ម្ចាស់​ស្នេហ៍​កំលោះ​ Ter Chantavit បាន​បង្ហោះ​ចែក​​រំលែក​ដំណឹង​រីករាយ​លើ​ Social Media ក៏​មាន​អ្នក​គាំទ្រ​និង​ មិត្តភក្ដិ​ជា​ច្រើន​បាន​ចូល​មក Comment អបអរ​និង​សរសើរ​ថា​​ ថត​រូប​ជាមួយ​នឹង​ឈុត​​បញ្ចប់​ការ​សិក្សា​បាន​ស្អាត​បំផុត​។

Telegram-Troryorng

       

Share.