ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះថា បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៨៣នាក់ ខណៈអ្នកជំងឺ៦០៧នាក់ជាសះស្បើយ។

តាមព័ត៌មាននៅថ្ងៃនេះដែរបានឲ្យដឹងថា មានអ្នកជំងឺកូវីដ១៩ចំនួន១៦នាក់បន្ថែមទៀតបានបាត់បង់ជីវិត។

គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៨,៥៣២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤២,៧៦៤នាក់ និងស្លាប់សរុបចំនួន៥៥៦នាក់៕

Share.