រដ្ឋបាលខណ្ឌបឹងកេងកងនៅថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១នេះ បានអំពាវនាវឲ្យពលរដ្ឋដែលធ្លាប់ចេញចូលផ្សារបឹងកេងកងទាំងអស់នៅចន្លោះថ្ងៃទី២១ដល់ថ្ងៃទី២១ខែមិថុនាឆ្នាំ ២០២១ ទៅធ្វើតេស្តសំណាករកមេរោគកូវីដ១៩នៅវិទ្យាល័យជាស៊ីម បឹងកេងកងនៅថ្ងៃទី២៨ខែមិថុនាជាបន្ទាន់។

បន្ថែមលើនេះពលរដ្ឋទាំងអស់ដែលមានការពាក់ព័ន្ធនឹងផ្សារមួយនេះសូមអនុវត្តវិធានស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។

បើតាមអាជ្ញាធរ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករផ្សារបឹងកេងកងបានឆ្លងវីរុសកូវីដ១៩ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដែលស្ថានភាពនៃការឆ្លងរីករាលដាលមានសភាពឆាប់រហ័សគួរឲ្យព្រួយបារម្ភនិងចាំបាច់ត្រូវចាត់ វិធានការ សុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់៕

Share.