ជនជាតិចិន ដែលជាម្ចាស់តោ បានឲ្យដឹងថា ការចិញ្ចឹមតោ គឺគ្រួសារគាត់មិនបានចិញ្ចឹម សម្រាប់លក់ដូរនោះទេ គឺដោយក្ដីស្រលាញ់ ចិញ្ចឹមដូចសត្វទូទៅក្នុងផ្ទះរបស់គាត់ទាំងអស់។ «ខ្ញុំសូមអភ័យទោសចំពោះការចិញ្ចឹមសត្វតោមួយក្បាលនេះ ធ្វើឲ្យបងប្អូនភ័យខ្លាច តែតោដែលគាត់ចិញ្ចឹមនោះគឺ មិនកាចទេ ហើយក៏ពួកគាត់មិនដែលធ្វើបាបដែរ»។  

ម្ចាស់តោ បានបញ្ជាក់ថា ការចិញ្ចឹមតោនេះ គឺគេជូនគាត់តាំងពីវានៅតូចមក ហើយក៏មិនមែនគាត់ទិញគេយកមកចិញ្ចឹមនោះដែរ អ្នកដែលឲ្យតោគាត់ចិញ្ចឹមបានប្រាប់ថា ចិញ្ចឹមទៅមិនខុសច្បាប់ទេ ទើបគាត់យកមកចិញ្ចឹមតែបើដឹងថា ចិញ្ចឹមវាខុសច្បាប់គាត់ក៏មិនហ៊ានចិញ្ចឹមដែរ។

ផ្ទុយពីការលើកឡើងខាងលើនេះ លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ជនជាតិចិនរូបនេះ ធ្លាប់ចិញ្ចឹមតោ នៅប្រទេសចិន។ បន្ទាប់ពីជនជាតិចិនរូបនេះ មករស់នៅកម្ពុជា រូបគេបាននាំសត្វតោនេះ មកចិញ្ចឹម ដោយមិនបានសុំការអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ។

មែនទែនទៅ កម្ពុជាអាចអនុញ្ញាតឲ្យចិញ្ចឹមបាន តែតម្រូវឲ្យធ្វើបែបបទស្នើសុំ និងការអនុញ្ញាតឲ្យចិញ្ចឹមសត្វព្រៃ ទើបអាចចិញ្ចឹមបាន។ នេះជាការលើកឡើងបន្ថែមពីលោក កែវ អូម៉ាលីស្ស។

មានសេចក្ដីរាយការណ៍ដែរថា សត្វតោនោះ ត្រូវបានបុរសជនជាតិចិន ទិញមកចិញ្ចឹមក្នុងតម្លៃ១ម៉ឺនដុល្លារ ក្នុង១ក្បាល ដោយបានដកចង្កូមរបស់វាចេញ។ សត្វតោនោះ មានទម្ងន់ ៧០គីឡូ អាយុ១ឆ្នាំកន្លះ។ ក្រោយដកហូតពីជនជាតិចិន អាជ្ញាធរបានយកទៅប្រលែងនៅភ្នំតាម៉ៅ៕

ប្រភព៖ Facebook

Share.