នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត AFC U-20 Women’s Asian Cup Qualifier Group G មុនការប្រកួតរវាងក្រុមជម្រើសជាតិនារីកម្ពុជា ទល់នឹង មីយ៉ាន់ម៉ា ថ្ងៃទី៨ ខែមីនា វេលាម៉ោង ៤:០០នាទីរសៀល នៅកីឡដ្ឋាន Smart RSN។

លោក ប្រាក់ វុទ្ធី គ្រូបង្វឹករបស់ក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម២០ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ដូច្នេះថា៖«នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបាល់ទាត់នារីរបស់យើងធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។ ពួកយើងបានផ្តោតអារម្មណ៍ នឹងមានការហ្វឹកហាត់មួយដ៏ល្អ។ យើងមិនអាចនិយាយអំពីលទ្ឋផលមុនបានទេ ប៉ុន្តែប្រកួតទីមួយ [ទល់នឹងមីយ៉ាន់ម៉ា] យើងគិតថាវានឹងពិបាកយ៉ាងណាក៏ដោយអ្វីៗក៏អាចកើតឡើងបានដែរ»

«យើងជឿជាក់លើស្មារតី និងឆន្ទ:របស់កូនក្រុម។ ខ្ញុំមានមោទនភាពចំពោះការប្រឹងប្រែងរបស់ពួកគេ និងជឿជាក់ថាក្រុមនឹងអាចទទួលបាន លទ្ឋផលល្អប្រសើរនៅថ្ងៃស្អែក»។

ចំពោះពូល G កម្ពុជា ស្ថិតនៅជាមួយ មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និង (ប៉ាឡេស៊ីស្ទីន ដកខ្លួនចេញ) ខណ:ការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ដើម្បីរកក្រុមចំនួន១៦ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ឆ្នាំ២០២៤ នៅប្រទេសអ៊ូសបីគីស្ថាន៕

កម្មវិធីប្រកួតរបស់ U20 នារីកម្ពុជា៖

Share.