ក្រុម​បាល់ទះ​ជម្រើស​ជាតិ​បុរស​ចំនួន១២ ក្រុម​និង​បាល់​ទះ​នារី ចំនួន២ក្រុម​ បាន​ចាប់​ពូល​​រួចរាល់​ហើយ ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ Olympic Games ដែល​ធ្វើ​ឡើង​នៅ​រាជធានី​តូក្យូ​ ប្រទេស​ជប៉ុន។

អត្ថបទពាក់ព័ន្ធ៖បាល់ទះ​នារី​អាមេរិក ឈ្នះ​ជើង​ឯក​ FIVB Volleyball Women’s Nations League ៣​​ជំនាន់​ជាប់ៗ​គ្នា
អត្ថបទពាក់ព័ន្ធ៖វីដេអូ​បាល់ទះ​​ប្រេស៊ីល លើក​ពាន 2021 FIVB Volleyball Men’s Nations League

បាល់ទះ​បុរស៖
*ពូលA មាន ជប៉ុន,ប៉ូឡូញ,​អ៊ីតាលី,​កាណាដា,​អ៊ីរ៉ង់,​វេណេហ្ស៊ុយអេឡា
*ពូល B មាន ប្រេស៊ីល,អាមេរិក,​រុស្ស៊ី,​អាហ្សង់ទីន,​បារាំង,ទុយណេស៊ី
បាល់ទះ​នារី៖
*ពូល A មាន ជប៉ុន,សែប៊ី,​ប្រេស៊ីល,​កូរ៉េខាងត្បូង,​សាធារណរដ្ឋ​ដូមីនីក,​កេនយ៉ា
*ពូល B មាន ចិន,​អាមេរិក,​រុស្ស៊ី,​អ៊ីតាលី,​អាហ្សង់ទីន,​ទួរគី

ក្រោយ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល ក្រុម​ខ្លាំង​តាម​ពូល​នីមួយៗ​ចំនួន៤​ក្រុម​មាន​ឈ្មោះ​ឡើង​បន្ត​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ ហើយ​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ ចំណែក​ក្រុម​ប្រេស៊ីល ជា​ម្ចាស់​មេដាយមាស​ឆ្នាំ​ចាស់ សម្រាប់​ផ្នែក​បុរស ខណៈ​ចិន ជា​ម្ចាស់​មេដាយ​មាស​ឆ្នាំ​ចាស់​ផ្នែក​នារី។

អត្ថបទពាក់ព័ន្ធ៖អូឡាំពិក៖ប្រទេស​​អាស៊ាន​៦​​បញ្ជូន​អត្តពលិក​​​លើស​​១០រូប​ តែ​៥ប្រទេស​បញ្ជូន​ទៅ​ក្រោម​៣រូប

ការ​ប្រកួត​បាល់ទះ​ក្នុង​សាល​ទាំង​វិញ្ញាសា​បុរស​និង​នារី នេះ​ធ្វើ​ឡើង​នៅ​ទីលាន Ariake Arena ចាប់​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ដល់​ថ្ងៃ​ទី៨ ខែ សីហា ឆ្នាំ​២០២១៕

Telegram-Troryorng
Share.