ទិវានារីអន្តរជាតិ៖ ថ្ងៃទី៨ មីនា ឆ្នាំ២០២៣ នេះគឺជាលើកដំបូងប្រចាំប្រវត្តិសាស្រ្តបាល់ទាត់កម្ពុជា ដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះឈុតនារី នៃពានរង្វាន់ AFC U20 Woman’s Asian Cup វគ្គជម្រុះជុំទី១ ក្នុងពូល G ដែលមានម្ចាស់ផ្ទះកម្ពុជា ,មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី ខណ:ប៉ាគីស្ថាន ប្រកាសដកខ្លួនចេញ។ ដើម្បីរកក្រុមចំនួន១៦ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ឆ្នាំ២០២៤ នៅប្រទេសអ៊ូសបីគីស្ថាន

កីឡដ្ឋាន ស្មាត អ អេស​ អិន (Smart RSN) បានត្រៀមខ្លួនរួចរាល់សម្រាប់ទទួលបងប្អូនទាំងអស់គ្នា និងទទួលការប្រកួតពានរង្វាន់ AFC U20 Woman’s Asian Cup វគ្គជម្រុះជុំទី១ ក្នុងពូល G រវាងក្រុមជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំ កម្ពុជា ប្រកួតជាមួយក្រុមនារីអាយុក្រោម ២០ឆ្នាំ មីយ៉ាន់ម៉ា ថ្ងៃទី៨ ខែមីនា វេលាម៉ោង ៤:០០នាទីរសៀល។

លោក ប្រាក់ វុទ្ធី គ្រូបង្វឹករបស់ក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម២០ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ដូច្នេះថា៖«នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបាល់ទាត់នារីរបស់យើងធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។ ពួកយើងបានផ្តោតអារម្មណ៍ នឹងមានការហ្វឹកហាត់មួយដ៏ល្អ។ យើងមិនអាចនិយាយអំពីលទ្ឋផលមុនបានទេ ប៉ុន្តែប្រកួតទីមួយ [ទល់នឹងមីយ៉ាន់ម៉ា] យើងគិតថាវានឹងពិបាកយ៉ាងណាក៏ដោយអ្វីៗក៏អាចកើតឡើងបានដែរ»

«យើងជឿជាក់លើស្មារតី និងឆន្ទ:របស់កូនក្រុម។ ខ្ញុំមានមោទនភាពចំពោះការប្រឹងប្រែងរបស់ពួកគេ និងជឿជាក់ថាក្រុមនឹងអាចទទួលបាន លទ្ឋផលល្អប្រសើរនៅថ្ងៃស្អែក»

ព័ត៌មានទូទៅអំពីសំបុត្រទស្សនាការប្រកួត AFC U20 Woman’s Asian Cup 2024 Qualifiers៖
* តំបន់មានតំបូល៖ ១០,០០០រៀល
* តំបន់គ្មានដំបូល៖ សំបុត្រចូលរួមឥតគិតថ្លៃ (Free Entry Pass)៕

Share.