បន្ទាយមានជ័យ៖ ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីមួយក្រុមមានគ្នា៧នាក់ ដែលបង្កហិង្សាលើអាជីវករខ្មែរម្នាក់នៅផ្សាររាត្រីទឹកពុះក្រុងប៉ោយប៉ែត ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២.៣០នាទី រំលងអាធ្រាតុ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅផ្សាររាត្រីទឹកពុះ នៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមសាច់ញាតិអាជីវករខ្មែរដែលត្រូវជនជាតិឥណ្ឌូនេស៊ីព្រួតគ្នាដេញវាយបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដែលអាជីវករខ្មែរ បានដើរធម្មតានៅកន្លែងលក់ដូរនៅផ្សាររាត្រីទឹកពុះសុខៗ ស្រាប់តែក្រុមជនជាតិឥណ្ឌូនេស៊ីមួយក្រុម ស្រវឹងស្រាខ្លាំង នាំគ្នាស្ទុះមកវាយ បណ្តាលឲ្យរងរបួស តែក្រុមជនជាតិឥណ្ឌូនេស៊ីនៅតែបន្តដេញវាយផ្អើលគេពេញផ្សារ រហូតដល់សន្តិសុខចាប់ឃាត់ តែពួកនេះមិនស្តាប់ ស្រវឹងខ្លាំងតដៃជាមួយសន្តិសុខថែមទៀត។


ក្រោយពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់ទីតាំង ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី បានមួយក្រុម៧នាក់ ដែលប្រើអំពើហិង្សាលើអាជីវករខ្មែរ បញ្ជូនយកទៅសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ ចំណែកជនរងគ្រោះដែលជាអាជីវករខ្មែររងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីឲ្យសមត្ថកិ្ចចាត់ការបន្ត៕

អត្ថបទ៖ប៉ោយប៉ែត

Share.