ទីបំផុតពានរង្វាន់​បាល់ទាត់​សម្រាប់​ប្រចាំ​ទ្វីប​អាស៊ី AFC U-20 Asian Cup 2023 បាន​រក​ឃើញ​ម្ចាស់ជើងឯក ហើយ បន្ទាប់ពីម្ចាស់ផ្ទះ អ៊ូសបេគីស្ថាន យកឈ្នះ អ៊ីរ៉ាក់ ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Milliy Stadium កាលពីយប់ថ្ងៃទី១៨ ខែមីនា។

លទ្ធផល​វគ្គ​៨ក្រុម​ចុងក្រោយ​មាន៖
-អ៊ូបេគីស្ថាន ១-១ អូស្ត្រាលី (កាត់សេចក្តី១១ម៉ែត្រ អ៊ូបេគីស្ថាន ឈ្នះ ៥-៤)
-កូរ៉េខាងត្បូង ៣-១ ចិន
-អ៊ីរ៉ង់ ០-១ អ៊ីរ៉ាក់
-ជប៉ុន ២-០ ហ្ស៊កដានី។

លទ្ធផលវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ AFC U-20 Asian Cup 2023 គឺ៖
-អ៊ីរ៉ាក់ ២-២ ជប៉ុន (កាត់សេចក្តី១១ម៉ែត្រ អ៊ីរ៉ាក់ ឈ្នះ ៥-៣)
-អ៊ូសបេគីស្ថាន ០-០ កូរ៉េខាងត្បូង (កាត់សេចក្តី១១ម៉ែត្រ អ៊ូបេគីស្ថាន ឈ្នះ ៣-១)

វគ្គផ្តាច់ព្រ័ត្រ៖
-អ៊ូសបេគីស្ថាន ១-០ អ៊ីរ៉ាក់ ស៊ុតដោយកីឡាករ Umarali Rahmonaliyev នៅនាទី៧២’ ក្នុងកីឡដ្ឋាន Milliy Stadium កាលពីយប់ថ្ងៃទី១៨ ខែមីនា៕

Share.