ប្រទេស​ថៃ​៖ ​រឿង​រ៉ាវ​បុរស​ជនជាតិ​ថៃ​​ យក​សំបុត្រ​អាពាហ៍ពិពាហ៍​សាក់​លើ​ដៃ​របស់​គាត់ ​កំពុង​តែ​ល្បីល្បាញ​ខ្លាំង​ពិសេស​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយអ្នក​ស្រី​ OM-Aim Daraployphan បាន​ចែក​រំលែក​រូបថត​ជា​ច្រើន​សន្លឹក​ដែល​ប្ដី​អ្នក​ស្រី​បាន​សាក់​​សំបុត្រ​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ​នៅ​លើ​ដៃ​។

គូស្នេហ៍​រស់​នៅ​តំបន់​ ហួហិន​ ប្រទេស​ថៃ​ ខាង​លើ​បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​បណ្ដាយ​សង្កម​ ដោយ​សា​រតែ​ស្វាមី​មាន​​ចិត្ត​​ចង់​សាក់​រូបភាព​សំបុត្រ​អាពាហ៍ពិពាហ៍​នៅ​ដៃ​ខាង​ស្ដាំ​របស់​ខ្លួន​ ដើម្បី​បង្ហាញ​សេចក្ដី​ស្រលាញ់​ចំពោះ​ភរិយា​ និង​ បញ្ជាក់​ឱ្យ​ដទៃ​បានដ​ឹង​ថា​ខ្លួន​មាន​ភរិយា​រួច​ហើយ​។

​ទឹក​ចិត្ត​របស់​បុរស​រូប​នេះ​ធ្វើ​ឱ្យ​ ឧត្តម ​ភរិយា​ និង​ មិត្តភក្តិ​របស់​លោក​រីករាយ​ព្រម​ទាំង​កោត​សរសើរ​ចំពោះ​ការ​គិត​ឃើញ​របស់​លោក​ ថែម​ទាំង​មាន​ស្ត្រី​ជា​ច្រើន​បាន​បញ្ចេញ​នូវ​ការ​យល់​ឃើញ​ថា​ ចង់​ឱ្យ​ស្វាមី​នៅ​ផ្ទះ​អនុវត្ត​តាម​ នឹង​លែង​មាន​បញ្ហា​បែក​ចិត្ត​បែក​ថ្លើម​គ្នា​។​

លោក Geng បាន​ឱ្យ​ដឹង​ថា​លោក​ជា​​មនុស្ស​ម្នាក់​ចូល​ចិត្ត​សាក់​ស្រាប់​ហើយ​ ដូច្នេះ​ពេល​លោក​មើល​លើ​អ៊ិនធឺណិត​ឃើញ​មាន​មនុស្ស​សាក់​សំបុត្រ​អាពាហ៍ពិពាហ៍​ធ្វើ​ឱ្យ​លោក​មាន​ចិត្ត​ចង់​សាក់​សំបុត្រ​អាពាហ៍ពិពាហ៍​​ខ្លួន​ឯង​និង​ភរិយា​ ដើម្បី​បង្ហាញ​សេចក្ដី​ស្រលាញ់​ និង​ ជា​និមិត្ត​​រូប​នៃ​ស្នេហា​របស់​លោក​និង​ភរិយា​ ជាពិសេស​ដើម្បី​ដាស់តឿន​ចិត្ត​ពេលណា​ដែលឈ្លោះ​ប្រកែក​គ្នា​ ពេល​សម្លឹង​ឃើញ​ស្នាម​សាក់​ នឹង​ជួយ​រំលឹក​ឱ្យ​នឹក​ដល់​ថ្ងៃ​ដំបូង​ដែល​ស្រលាញ់​គ្ន​ា ដាស់តឿន​ចិត្ត​ឱ្យ​ធ្វើ​គ្រប់​យ៉ាង​ឱ្យ​​ត្រលប់​ទៅ​ល្អ​ប្រសើរ​ដូច​ថ្ងៃ​ដំបូង។ ​លោក​ជ្រើសរើស​សាក់​លើ​ដៃ​ខាង​ស្ដាំ​ព្រោះ​ជា​អវយវៈ​នៅ​ក្បែរ​ខ្លួន​ ប្រៀប​ដូច​ជា​ភរិយា​របស់​លោក​ នៅ​ក្បែរ​លោក​គ្រប់​ពេល​ មើល​ពេល​ណា​ក៏​ឃើញ​។

គូស្វាមី​ភរិយា​ទាំង​ពីរ​នេះ​ ភរិយា​ឈ្មោះ​ OM-Aim Daraployphan វ័យ​ ៣១​ឆ្នាំ​ ចំណែក​ស្វាមី​ឈ្មោះ​ Geng Nantawat  វ័យ​៣៤​ឆ្នាំ​ បើ​កហាង​លក់​អាហារ​នៅ​ហួរហិន​ ខេត្ត​ ប្រាជួប​គិរីខាន់​ បាន​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា អ្នក​ទាំងពីរ​សេពគប់​គ្នា​និង​បាន​សាង​គ្រួសារ​ជាមួយ​គ្នា​ជាង​៣​ឆ្នាំ​ហើយ​ ដោយ​អ្នក​ទាំងពីរ​​បាន​សម្រេច​ចិត្ត​ដឹក​ដៃ​គ្នា​ទៅ​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​កាល​ពី​ថ្ងៃ​ទី​ ៥ ខែ​មីនា​ ឆ្នាំ​ ២០២០ កន្លង​មក​។

Telegram-Troryorng
Share.