សិល្បៈជាតិ៖ ក្រោយរៀបការជាមួយស្វាមីសញ្ជាតិ​អាមេរិក គឺលោក Jovany Antonio នោះ អ្នកនាង ទឹម រដ្ឋា នាពេលនេះសម្រាលបានកូនស្រីម្នាក់ដែលមានមុខមាត់គួរឱ្យស្រឡាញ់ និងមានឈ្មោះពីរោះប្លែក។

តាមអ្នកនាង ទឹម រដ្ឋា បង្ហោះ កូនស្រីមានឈ្មោះ Haylie Apsara Antonio ហៅ អូនភ្លៀង បានកើតនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ ម៉ោង ៧៖ ០១នាទី​ពេល​ព្រឹក។

អ្នកនាង ទឹម រដ្ឋា បានរៀបរាប់ប្រាប់មហាជននៅលើបណ្ដាកសង្គមហ្វេសប៊ុកថា ៖ «សូមស្វាគមន៍មកកាន់ពិភពលោកដ៏ស្រស់ស្អាត កូនទន្សាយ តូចរបស់ម៉ាក់ និងប៉ា ជម្រាបសួរ​លោកតាលោកយាយ អ៊ុំពូមីងនិងអ្នកគាំទ្ររបស់ mommy អូនទាំងអស់ អូនមានឈ្មោះ Haylie Apsara Antonio ហៅ ( អូនភ្លៀង )»។

ចំពេលាល្អនេះ គេឃើញមានមហាជន សាច់ញាតិ និងតារាសិល្បៈជាច្រើននាក់បានចូលរួមអបអរសាទរចំពោះអ្នកនាង ទឹម រដ្ឋា និងស្វាមី ថែមទាំងបានជូនពរឱ្យអ្នកនាងមានសុខភាពល្អប្រសើរទៀតផង។ ប៉ុន្តែយ៉ាងណាមិញ​​ គេនៅមិនទាន់ច្បាស់ថា អ្នកនាង ទឹម រដ្ឋា នឹងទៅសហរដ្ឋអាមេរិកដើម្បីយកសញ្ជាតិឱ្យកូនស្រីនៅពេលណានោះទេ។

អ្នកនាង ទឹម រដ្ឋា ធ្លាប់លើកឡើងថា នាង​មាន​បំណង​នឹង​ចេញ​ទៅ​រៀបការ​ជា​លើក​ទី​២ នៅ​ឯ​សហរដ្ឋអាមេរិក ដែល​ជា​ស្រុក​កំណើត​របស់​ស្វាមី និង​ឪពុក​ម្ដាយ​ក្មេក​នាង​ម្ដង​ទៀត។ ជាពិសេសគឺ​ដើម្បី​ទទួល​បាន​សញ្ជាតិ ឱ្យ​នាង​អាច​រស់នៅ​ទីនោះ​ដោយ​ស្រប​ច្បាប់។

យ៉ាងណាមិញ គេចាំបានថា អ្នកនាង ទឹម រដ្ឋា និងស្វាមី បានចាប់ដៃគ្នាចូលរោងការកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ ក្រោមវត្តមានសិល្បករ សិល្បការិនីល្បីជាច្រើនចូលរួមជាសក្ខីភាព និងអបអរអ្នកទាំងពីរ៕

Share.