Influencer ជនជាតិ​អង់គ្លេស​ ដែល​បាន​ប្រកាស​វះកាត់​កែ​មុខ​មាត់​ដើម្បី​ឱ្យ​ខ្លួន​មាន​រូបរាង​មុខ​មាត់​ដូច​នឹង​ជនជាតិ​កូរ៉េ​ កំពុង​តែ​រង​នូវ​ការ​គំរាម​កំហែង​ផ្ដាច់​ជីវិត​ ព្រោះ​តែ​រូប​រាង​និង​មុខមាត់​ថ្មី​របស់​លោក​។

សូមចុចអាន ​​នៅ​​កូរ៉េ​ខាង​ត្បូង​តែ​មួយ​គត់​! McDonald លក់​ BTS Meal បាន​ជាង​១.២លាន​ឈុត​!

Oli London បង្ហាញ​រូបមិនទាន់កែ

Oli London ដែល​ជា​ Influencer វះកាត់​មុខមាត់​របស់​ខ្លួន​ឱ្យ​ដូច​ទៅ​នឹង​ជនជាតិ​កូរ៉េ​បាន​ប្រាប់​សារព័ត៌មាន​ TMZ ថា​ភាព​ស្អប់​ខ្ពើម​ចំពោះ​លោក​កាន់​តែ​រីកធំឡើង​។

«​សប្ដាហ៍​នេះ​ពិត​ជា​រឿង​មួយ​ដ៏​សែន​ឆ្កួត​លីលា​ណាស់​។ ខ្ញុំ​ទទួល​បាន​សារ​គំរាម​សម្លាប់​រាប់​ពាន់​សា​រ»។ ​លោក​បាន​បន្ត​ទៀត​ថា​« ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ឱ្យ​សម្លាប់​ខ្លួន​ បើ​មិន​ដូច្នោះ​ពួក​គេ​នឹង​មក​រក​ខ្ញុំ​ ហើយ​បាញ់​សម្លាប់​ខ្ញុំ​ចោល​។ និយាយ​ជា​រួម​ភាគ​ច្រើ​ន​ជាការ​ផ្ញើ​សារ​បែបនេះ​»។

បុរស​ដែល​វះកាត់​យក​ទំរង់​មុខ​ឱ្យ​ដូច​ Jimin តារា​ចម្រៀង​ K-POP BTS បាន​និយាយ​ថា​ការ​វាយ​ប្រហារ​មក​លើ​រូប​លោក​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​គួរ​ឱ្យ​ខ្លាច​ខ្លាំង​ឡើង​ លោក​ថែម​ទាំង​ស្ដី​បន្ទោស​ដល់​ការ​គំនិត​អវិជ្ជមាន​ដែល​មាន​មក​លើក​រូប​លោក​ថែម​ទៀត​ផង​។

Oli London បាន​លើក​ឡើង​ថា​ការ​វះកាត់​របស់​លោក​ គឺ​មិនមាន​អ្វី​ខុស​គ្នា​ពីជនជាតិ​អាស៊ី​ពី​កំណើត​ ហើយបាន​ធ្វើ​ការ​វះកាត់​កែ​សម្ផស្សឱ្យ​មាន​មុខ​មាត់​ស្រដៀង​ទៅ​នឹង​ជនជាតិអ៊ឺរ៉ុប​នោះ​ទេ​។

«ធ្វើ​ដំណើរ​ទៅ​អាស៊ី​ ធ្វើ​ដំណើរ​ទៅប្រទេស​​កូរ៉េ​ ក្នុង​ចំណោម​មនុស្ស​៥​នាក់​ មាន​ម្នាក់​បាន​វះកាត់​ភ្នែក​ដើម្បី​ឱ្យ​មាន​លក្ខណៈ​ដូច​ជនជាតិ​អ៊ឺរ៉ុប​។ ខ្ញុំ​មិន​ខុស​ពី​អ្នក​ទាំងអស់​នោះ​ទេ​។ គ្រាន់តែ​បញ្ច្រាស​ពី​គេ​ប៉ុណ្ណោះ​»។

Telegram-Troryorng
Share.