កាល​ពី​ខែ​មុន​ McDonald ចាប់​ដៃ​គូ​សហការ​ជាមួយនឹង​ BTS បញ្ចេញ​ឈុត​អាហារ​មាន​ឈ្មោះ​ថា​ «BTS Meal» ជា​អាហារ​ដែល​បង្កើត​ឡើង​តាម​រយៈ​ចំណូល​ចិត្ត​របស់​សមាជិក​ក្រុម​ BTS នីមួយៗ ​លក់​ចេញ​ជា​ង ៣០​ទីផ្សារ​ជុំវិញ​ពិភពលោក​ ទទួល​បាន​ជោគ​ជ័យ​​លើ​ការ​លក់​យ៉ាង​មហាសាល​​នៅ​ក្នុង​ប្រទេស​កូរ៉េ​។

សូមចុចអាន លម្អិត​ ៥​ចំណុច​​ «Now We Are Breaking up» រឿង​ភាគ​ថ្មី​ Song Hye Kyo ហៅ​ជីអ៊ុន!

​កាល​ពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ​McDonald កូរ៉េ​បាន​ប្រកាស​ជា​​ផ្លូវការ​ថា​អាហារ​ដែល​បាន​ដាក់​លក​់​​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា នៅ​ក្នុង​ប្រទេស​លក់​បាន​ជាង​១.២​លានឈុត​ សម្រាប់ BTS Meal នៅ​ក្នុង​ប្រទេស​កូរ៉េ​តែ​មួយ​មុខ​គត់​។

បន្ថែម​លើ​នេះ​ ភាព​ល្បីល្បាញ​និង​ប្រជា​ប្រិយភាព​ នៃ​អាហារ BTS បាន​លក់​ចេញ​នូវ​ Chicken McNuggets គិត​ត្រឹម​ថ្ងៃ​ទី​២៧ ឧសភា ដល់​ថ្ងៃ​ទី​២១ ខែ​មិថុនា​ ​ឈុត​អាហារ​ប្រភេទ​នេះ​លក់​ចេញ​បាន ​២៥០​% ត្រឹម​តែ​៤​សប្ដាហ៍​នៃ​ការ​លក់​ចេញ​តែ​ប៉ុណ្ណោះ​។

តំណាង​ McDonald កូរ៉េ​បាន​​ប្រកាស​ថា​៖ «​ចាប់​តាំង​ពី​ដាក់​លក់​ចេញ​ BTS Meal អតិថិជន​​គ្រប់​កម្រិត​អាយុ​ ​គ្រប់​ភេទ​ បាន​ពេញ​ចិត្ត​ចំពោះ​អាហារ​នេះ​ ហើយ​ជា​លទ្ធផល​ យើង​បាន​លក់​ចេញ​មុខ​អាហារ​នេះ​នូវ​ចំនួន​មួយ​ដែល​គួរ​​ជា​ទី​ភ្ញាក់ផ្អើល​បំផុត​​​»

អាហារ​ដែល​មាន​ឈ្មោះ​ថា​ BTS Meal នឹង​បើក​ការ​លក់​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២​១ នេះ​ ក្រុម​ហ៊ុន​ McDonald នៅ​សាធារណរដ្ឋ​កូរ៉េ​បាន​បន្ថែម​ថា​ ៖​ «​ខណៈ​ដែល​អាហារ​នេះ​នៅ​បន្ត​លក់​មួយ​សប្ដាហ៍​ទៀត​ យើង​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​អតិថិជន​ច្រើន​មក​ភ្លក់​រសជាតិ​ដ៏​​ឈ្ងុយ​ឆ្ងាញ់​របស់​អាហារ​​ឈុត​នេះ​ នៅ​ថ្ងៃ​ដែលនៅ​​សល់​ត្រឹម​​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ទៀត»

Telegram-Troryorng
Share.