បាត់ដំបង÷ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ៥០ខ្នងនៅតំបន់ព្រំដែនស្រុកភ្នំព្រឹករងការបំផ្លាញដោយសារភ្លៀងកក់ខែ និងខ្យល់កន្ត្រាក់។

អភិបាលស្រុកភ្នំព្រឹក លោក សុង សុភ័ក្ត្រ បានរាយការណ៍ឲ្យដឹងថា÷ ឧបទ្ទវហេតុដែលបង្កឡើងដោយគ្រោះធម្មជាតិនេះបានកើតឡើងនៅល្ងាចថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ បានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋ និងរោងផ្ទុកដំឡូងស្ងួតថែមទៀតសរុបចំនួន ៥០ខ្នងដែលខ្លះបណ្តាលឲ្យប៉ើងរលំតួផ្ទះ និងប៉ើងរប៉ើកដំបូលផងដែរ។

អាជ្ញាធរបន្ថែមថា÷ ផ្ទះពលរដ្ឋដែលរងការខូចខាតសរុបចំនួន ៥០ខ្នង ក្នុងបានប៉ះពាល់ក្នុងឃុំចំនួន ០២ មានឃុំពេជ្រចិន្តា និងអូររំដួល។គ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយខ្យល់បោកបក់យ៉ាងខ្លាំង បន្ទាប់មកមេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀងមួយមេយ៉ាងធំជាហេតុនាំឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋរងការបំផ្លិចបំផ្លាញតែម្តង៕

អត្ថបទ៖ ដំបងក្រញូង

Share.