ភ្នំពេញ÷កូនប្រុសម្នាក់មានជំងឺប្រចាំកាយ ខឹងសុំលុយម្ដាយ២៥មុឺនរៀលមិនបាន ក៏យកកាំបិតចិតបន្លែមកចាក់ម្ដាយចាស់ជាច្រើនកាំបិត បណ្ដាលអោយបាត់បង់អាយុជីវិត ក្នុងថ្លុកឈាមភ្លាមៗ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩៣០នាទីយប់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុ ស្រ្តីជាម្ដាយចេញពីធ្វើការ ធម្មតា ចំណែកឯបុរសជាកូនក៏ចេញពីធ្វើការដូចគ្នាលុះមកដល់ផ្ទះ ក៏សុំលុយម្ដាយចំនួន២៥មុឺនរៀល ម្ដាយមិនអោយហើយថែមទាំងស្ដីអោយផង។ ទើបជនសង្ស័យជាកូនដែលមានជំងឺប្រសៃប្រសាទ
ជាប់ខ្លួនផងនោះ បានយកកាំបិតចិតបន្លែមកចាក់លើម្ដាយជាច្រើនកាំបិតសុះសាច់ បណ្ដាលអោយស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម នៅក្នុងបន្ទប់ជួលជាន់ទី១។


សពជនរងគ្រោះមានឈ្មោះ តយ លឿ ភេទស្រី អាយុ៥៧ឆ្នាំ មានមុខរបរជាអ្នកអនាម័យ។ចំណែកជនសង្ស័យជាកូនមានឈ្មោះ ឈៀប ឆែ ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរជាអ្នកលើកអីវ៉ាន់នៅផ្សារដើមគរ ស្នាក់នៅបន្ទប់ជួលជាមួយជាជនរងគ្រោះជាម្ដាយនៅកន្លែងកើតហេតុ។

ក្រោយយពីកើតហេតុក៏មានវត្តមានសមត្ថកិច្ច ជំនាញកោសល្យវិច្ច័យខណ្ឌទួលគោក បានចុះមកដល់ទីតាំងកន្លែងកើតហេតុ បានធ្វើកោសល្យវិច្ច័យសពជនរងគ្រោះ ដោយបញ្ជាក់ថាពិតជាត្រូវជនសង្ស័យចាក់សម្លាប់ប្រាកដមែន។ទើបប្រគល់សពជូនអ្នកជិតខាងយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកជនសង្ស័យសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ចូនទៅកាន់អធិការដ្ឋានខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕


អត្ថបទនឹងរូបភាពដោយ៖ ត្រយងតូច

Share.