តារា​ប្រុស​ដ៏​ល្បី​ប្រចាំ​ផលិតកម្ម​ សាស្ត្រា​ហ្វៀម​ លោក​ ព្រីនស៍ បាន​ប្រកាស​កាល​ពី​យប់​មិញ​នេះ​ថា​លោក​បាន​មាន​វិជ្ជមាន​ជំងឺ​កូវីដ​-១៩ ហើយ​ខណៈ​នេះ​តារា​ប្រុស​រូប​នេះ​ត្រូវ​បាន​ដឹក​ទៅ​សំរាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​រួច​រាល់​ហើយ​។

កាល​ពី​យប់​មិញ​នេះ​ (២​ កក្កដា ២០២១) លោក​ ព្រីនស៍​ បាន​បង្ហាញ​រូប​ភាព​ជា​ច្រើន​សន្លឹក​ ក្នុង​នោះ​ក៏​មាន​រូប​​លោក​នៅ​ក្នុង​មណ្ឌល​ព្យាបាល​ ព្រម​ទាំង​បាន​បង្ហាញ​សៀវភៅ​ចំនួន​ពីរ​ក្បាល​ ដែល​លោក​បាន​ដាក់​តាម​ជាប់​ខ្លួន​ ដើម្បី​យក​ទៅ​អាន​ក្នុង​ពេល​​លោក​សំរាក​ព្យាបាល​នោះ​ដែរ។

សូម​បញ្ជាក​់​ថា​លោក​ ព្រីន​ បាន​ចាក​់​វ៉ាក់សាំង​គ្រប់​រួចរាល់​ទាំង​ពីរ​ដង​រួចរាល់​ហើយ​ ប៉ុន្តែ​លោក​នៅ​តែ​ឆ្លង​ជំងឺ​កូវីដ​-១៩ ដដែល។

Telegram-Troryorng
Share.