ខេត្តបន្ទាយមានជ័យមួយរយៈចុងក្រោយ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ កំពុងកើនឡើងជាបន្ដបន្ទាប់។ គ្រាន់តែមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ កងវ៉ា សង្កាត់កំពង់ស្វាយ កំពុងផ្ទុកអ្នកជំងឺជិត ៥០០នាក់ និងមណ្ឌលសាលាសុខាភិបាល នៃសាកលវិទ្យាល័ជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ផ្ទុកអ្នកជំងឺជិត ២០០នាក់។

ទន្ទឹមនឹងការឆ្លងជំងឺកូវីដ១៩ កើនឡើងជាបន្ដបន្ទាប់ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងមេបញ្ជាការកងវិស្វ័កម្មសម្តេចតេជោសៀមរាបអមដំណើរដោយ ឯ.ឧ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រុមការងារ បានអញ្ជើញពិនិត្យមើលទីតាំង ត្រៀមនឹងជួសជុលរៀបចំបន្ថែមការខ្វះខាតនៅមណ្ឌលព្យាបាលកងវ៉ា និងត្រៀមមណ្ឌលវិទ្យាល័យអូរអំបិល សង្កាត់អូរអំបិលល ក្រុងសិរីសោភ័ណ៕ 

Share.