សិល្បៈជាតិ៖ តារា​ចម្រៀង​ល្បីៗ​ប្រចាំ​ព្រះ​រាជាណា​ចក្រ​​កម្ពុជា​បាន​និង​កំពុងត្រៀម​បង្ហាញ​វត្តមាន​ជាមួយ​នឹង​​បទ​ចម្រៀង​ថ្មី​​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ «ចូលឆ្នាំបន្ទាយឆ្មារ» រយៈពេលពីរថ្ងៃពេញនៅក្នុងបរិវេណសាលាបឋមសិក្សាបន្ទាយឆ្មារ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដោយចាប់ពីថ្ងៃទី ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ។

ការ​ប្រគំ​តន្រ្តី​ដ៏អស្ចារ្យនេះ មាន​ការ​ចូល​រួម​សម្តែង​ពី​តារា​ចម្រៀង​ល្បីៗ​ ​ដូច​ជា លោក ឆន សុវណ្ណរាជ កញ្ញា ចំរើន សុភ័ក្រ កញ្ញា សុវត្ថិឌី ធារិកា លោក ឃុន វុត្ថា លោក នួន សុធារ័ក្ស លោក ម៉ៅ ហាជី លោក រិន សាវ៉េត កញ្ញា ម៉ង់ ចាន់កញ្ញា កញ្ញា ណាក់ ស្រីណា លោក ហង្ស សម្បើមស័ក្ដ កញ្ញា TEY$ កញ្ញា ណូម័រ លោក ខាត់ សម្បត្តិកិត្យា និងDJ ល្បីៗជាច្រើនរូបទៀត។ ពួកគេនឹង​​សម្តែង​បទចម្រៀងថ្មីៗ និងក្បាច់រាំប្លែកៗសប្បាយៗនៅផ្ទាល់​​ពី​មុខ​មហាជន​រាប់​ពាន់​នាក់ចូលរួមកម្សាន្ត។

សូមជម្រាបថា ក្រៅពីការសប្បាយរីករាយជាមួយកំពូលតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាហើយនោះ​ព្រឹត្តិការណ៍​ «ចូលឆ្នាំបន្ទាយឆ្មារ» ក៏មាននូវកម្មវិធីកម្សាន្តជាច្រើនដូចជា ការលេងល្បែងប្រជាប្រិយ ការសម្ដែងល្ខោនខោល ការប្រឡងបវរកញ្ញាវ័យចំណាស់ ការរាំសប្បាយនៅតំបន់ត្រជាក់ចិត្ត ការរាំសប្បាយរាំវង់ស្គរដៃ ការបណ្ដែតគោមទឹកនៅកសិន្ធប្រាសាទបន្ទាយឆ្មារ និងការតាំងបង្ហាញពិព័រណ៍ផលិតផលទំនិញដ៏សម្បូរបែបថែមទៀត។ ព្រឹត្តិការណ៍​ «ចូល​ឆ្នាំ​​បន្ទាយ​ឆ្មារ​​» នឹងធ្វើឡើងនៅលើទឹកដីនៃប្រាសាទបន្ទាយឆ្មារ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣,១៤,១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៕

Share.