សិល្បៈជាតិ៖ កំពូលតារាចម្រៀងរ៉េប G-Devith បានចំណាយថវិការផ្ទាល់ខ្លួនលុយទិញម៉ោងពីរោងភាពយន្តមួយ Hall ដើម្បីបញ្ចាំងភាពយន្ត «​ទេព​ហត្ថា​» ឱ្យមហាជនទស្សនាឥតគិតថ្លៃ។ លោកចូលរួមបែបនេះ បន្ទាប់ពីទទួលដំណឹងថា ភាពយន្តឯកសារដែលលើកស្ទួយពីរបាំព្រះរាជទ្រព្យខ្មែរមួយនេះ មិនសូវមានអ្នកគាំទ្រ ពោលគឺសល់កៅអីទំនេរច្រើន។

លោក G-Devith បង្ហោះសារទាំងស្រុងដូច្នោះ ៖ «ជាមូលដ្ឋានគ្រឹះ​ក្នុងការចូលរួមគាំទ្រអ្វីមួយ​ យើងគួរយល់ដឹងពីចំនុចចាប់ផ្ដើម​ និងការ​វិវត្តន៍​អំពីរបស់នោះអោយបានច្បាស់! ​ទេព​ហត្ថា​ (The Perfect Motion) គឺជាខ្សែភាពយន្ដរៀបរាប់យ៉ាងលំអិតអំពីប្រវត្តិ​ និងការចងចាំនៃរបាំបុរាណខ្មែរ​ ឬរបាំព្រះរាជទ្រព្យ​ ជាពិសេសមនោសញ្ចេតនា​ និងអានុស្សាវរីយ៍​ ដែលមិនអាចកាត់ថ្លៃបានរវាងគ្រូ​ និងសិស្ស។ ជាកូនខ្មែរមួយរូបមិនគួររំលង​ ភាពយន្តដ៏ល្អឯកមួយនេះទេ។ ដើម្បីកុំឱ្យឱកាសនេះកន្លងផុត​ សូមអញ្ជើញ​ Top Fan ទាំងអស់គ្នា​​ ទៅទស្សនាខ្សែភាពយន្ត​ ទេពហត្ថា​ នាថ្ងៃនេះដោយឥតគិតថ្លៃ​ ជាមួយខ្ញុំបាទ។ ទីតាំង​៖​ Legend Cinema Noro Mall ម៉ោង៖​ ៦​ និង​ ៣០នាទីល្ងាច បញ្ជាក់:​ សម្រាប់អ្នកចង់ចូលរួម​ទស្សនា អាចទៅយកសំបុត្រជាមុន​ ចាប់ពីម៉ោង​ ៤ល្ងាចនៅទីតាំងរោងកុនតែម្តង! ចំនួនមានកំណត់​ត្រឹមតែមួយ​ Hall តែប៉ុណ្ណោះ​ »៕

Share.