កំពង់ចាម ៖ សង្វៀនជល់មាន់មួហកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាប ឃាត់ខ្លួនអ្នកញៀនល្បែងបាន ១៣នាក់ ដកហូតបានវត្ថុតាមបានមួយចំនួន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចដីព្រៃ ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

អ្នកញៀនល្បែងទាំង១៣នាក់ ឃាត់ខ្លួនបាន ៖ ១ ឈ្មោះ អ៉ិន សារិន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ទី២ ឈ្មោះ ស៊ី លីហ៊ាង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្ត្តកំពង់ចាម ។ ទី៣ ឈ្មោះ ស៊ិន អេន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិង៉ូង ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ទី៤ ឈ្មោះ ស៊ុយ លីហ៊ាង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ទី៥ ឈ្មោះ ខាន់ រដ្ឋា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបឹងកក់ ឃុំកំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ទី៦ ឈ្មោះ ផល ពិសី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ។ ទី៧ ឈ្មោះ សួនសម្ផស្ស ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ទី៨ ឈ្មោះ ប៉ោ ភារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ទី៩ ឈ្មោះ ម៉េង ដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ទី១០ ឈ្មោះ អូន អាង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ទី១១ ឈ្មោះ អាន អាន់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ទី១២ ឈ្មោះ ដន ដៃ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ទី១៣ ឈ្មោះ កាំង គឹមហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ក្រៅពីឃាត់ខ្លួនមនុស្ស សមត្ថកិច្ចដកហូតបាន ប្រាក់រៀលចំនួន៦០០.០០០រៀល (ហុកសិបម៉ឺនរៀល) ,ប្រាក់ដុល្លារចំនួន ១០ដុល្លារ(ដប់ដុល្លារ) ,ទូរស័ព្ទដៃចំនួន០៧គ្រឿង ,ម៉ូតូចំនួន ២៩គ្រឿង ,ស្គុតរុំជេីងមាន់មួយចំនួន ,មាន់ងាប់ចំនួន០១ក្បាល ,កញ្ចក់បាំងមាន់ជល់ចំនួន០១ , ជញ្ជីងថ្លឹងមាន់ចំនួន០១។

ក្រោយឃាត់ខ្លួនបានអ្នកញៀនល្បែង រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖​ តាតុងសែនជ័យ

Share.