សិល្បៈជាតិ៖ បេក្ខភាពបវរកញ្ញាវ័យចំណាស់នៃកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ទាំង១២ រូប ត្រូវបានប្រកាសបើកបង្ហាញមុខជាផ្លូវការហើយ នៅថ្ងៃទី១៣ ខែ មេសា ឆ្នាំ២០២៣ ដើម្បីត្រៀមខ្លួនឱ្យមហាជនដាក់ពិន្ទុក្នុងការប្រកួតប្រជែងយកជយលាភីនាពេលឆាប់ៗខាងមុខនេះ។

បន្ទាប់ពីបើកបង្ហាញសមាសភាពបេក្ខភាពជាផ្លូវការមក គេមើលឃើញថា បេក្ខភាពបវរកញ្ញាវ័យចំណាស់ដែលបានដាក់ពាក្យចូលរួមប្រកួតឆ្នាំនេះ សុទ្ធសឹងតែមានរូបសម្ផស្សស្រស់សោភា ស្នាមញញឹមប្រិមប្រិយ សម្ដីផ្អែមពីរោះ ជាហេតុធ្វើឱ្យអ្នកចូលរួមដាក់ពិន្ទុនៅលើបណ្តាញសង្គមលាន់មាត់សរសើរសឹងតែគ្រប់ៗគ្នាតែម្តង។

យ៉ាងណាមិញ នេះគឺជាឆ្នាំដំបូងហើយដែលកម្មវិធី ចូលឆ្នាំបន្ទាយឆ្មារ បានប្រារព្ធធ្វើឡើងក្នុងទ្រង់ទ្រាយធំជាងឆ្នាំរាល់ដងក្រោមពាក្យស្លោកដ៏មានអត្ថន័យថា «ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព»។ ហើយការប្រកួតបវរកញ្ញាវ័យចំណាស់នៅឆ្នាំ ២០២៣នេះ ក៏បានផ្សារភ្ជាប់ជាមួយការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកចូលរួមកម្មវិធីនៅលើទឹកដីនៃតំបន់ប្រាសាទបន្ទាយឆ្មារ ដែលស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ផងដែរ។

សូមជម្រាបថា ការប្រកួតបវរកញ្ញាវ័យចំណាស់ ត្រៀមនឹងដាក់ពិន្ទុសម្រិតសម្រាំងដើម្បីស្វែងរកម្ចាស់ជយលាភីនៅថ្ងៃទី ១៤ ខែមេសា​ នេះ ចាប់ពីវេលាម៉ោង ៨ ដល់ ១០ យប់ និងមានផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេក សារព័ត៌មានត្រយង។

ដើម្បីកុំឱ្យខាតពេលយូរ តោះមកគយគន់សម្រស់របស់បេក្ខភាពបវរកញ្ញាវ័យចំណាស់ទាំង ១២ រូបខាងក្រោមនេះ៖

Share.