ប្រតិភូ​បេសកជន​ពិសេស​ដឹកនាំ​ដោយ​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​បេសកជន​ពិសេស​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​ ៣២​ និង​កីឡា​ប៉ារ៉ាហ្គេម​លើក​ទី១២ លោក​បណ្ឌិត​សាស្ត្រាចារ្យ សេង ប៊ុនសុង តំណាង​គណៈកម្មាធិការ​ជាតិ​កីឡា​អូឡាំពិក​កម្ពុជា និង​សហការី បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ថៃ។

តាម​គម្រោង​ព្រះអគ្គីជ័យកីឡា និង​ភ្លើងគប់​នឹង​ត្រូវ​ដង្ហែ​នៅ​ក្នុង​​រាជធានី​បាងកក ព្រះរាជាណាចក្រ​ថៃ នៅ​ថ្ងៃ​ទី​ ១៧ ខែមេសា ឆ្នាំ២០២៣។

តាម​គ្រោង​ព្រះអគ្គីជ័យ​កីឡា​ត្រូវ​ដង្ហែ​តាម​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ទីម័រខាងកើត​ព្រម​ទាំង​ហែ​​ជុំវិញ​បណ្ដា​ខេត្ត​ដែល​នៅ​ជាប់​នឹង​បឹងទន្លេសាប​នៃ​ព្រះរាជាណាចក្រកម្ពុជា ខណៈ​​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃការ​ប្រកួត​កីឡា​ស៊ីហ្គេមលើកទី ៣២ នៅ​ថ្ងៃទី ​៥ ខែឧសភា ឆ្នាំ ២០២៣ តទៅ៕

Share.