បវរកញ្ញាចំណាត់ថ្នាក់លេខ៤ពីកម្មវិធីប្រកួត Miss Grand Thailand កញ្ញា អយ ជុខាម៉ាត ម៉េកស៊េរី ត្រូវបានបញ្ជូនទៅប្រកួតតំណាងប្រទេសថៃនៅក្នុងកម្មវិធីប្រកួត Miss Eco International មានចេញអាការ:សង្ស័យហើយបានទៅធ្វើតេស្តក៏ឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។

លោក ណាវ៉ាត់ ក្រៃសីន ថ្នាក់ដឹកនាំកំពូលកម្មវិធី Miss Grand Thailand បានផ្ដល់បទសម្ភាសជាមួយកាសែតថៃរ៉ាត់ពាក់ព័ន្ធនឹងកញ្ញាឯករបស់ខ្លួនថា៖ «កម្មវិធីប្រកួត មិនបានធ្វើនៅទីក្រុងនោះទេ តែអាចនិយាយបានថារៀបចំនៅខេត្ត កញ្ញាឯកថៃយើងត្រូវមើលថែទាំសុខភាពខ្លួនឯង មិនបានសំរាកព្យាបាលនៅមន្ទីរពេទ្យទេ ចំណែកខាងអ្នករៀបចំកម្មវិធីក៏មិនបានអើពើបវរកញ្ញាដែលឆ្លងជំងឺកូវីដ-១៩នោះដែរគ្រប់គ្នា នាំគ្នាហោះត្រលប់ទៅទីក្រុងកៃរ៉ូអស់ កុំនិយាយអីថានាំគ្នារត់ (សើច) បើមើលតាមសភាពការណ៍ គិតថាបវរកញ្ញាថៃយើងត្រូវនៅព្យាបាលខ្លួននៅទីនោះយ៉ាងហោចណាស់១៤ ថ្ងៃ អ៊ូយ មានតែរឿងឈឺក្បាល។»
គួររំលឹកថា កញ្ញា អយ ជុខាម៉ាត ម៉េកស៊េរី បេក្ខនារីបវរកញ្ញាពីប្រទេសថៃ ដណ្ដើមបានពានរង្វាន់ឈុតតំណាងជាតិស្អាតជាងគេចំណាត់ថ្នាក់លេខ៣ ពីកម្មវិធី Miss Eco International ៕