សិល្បៈជាតិ៖ នៅរាត្រីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ នេះ នៅក្នុងព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ បានរៀបចំកម្មវិធីប្រគំតន្ត្រីដើម្បីអបអរសាទរនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបង្កភាពសប្បាយរីករាយដល់មហាជនដែលបានមកចូលរួមកម្សាន្តយ៉ាងច្រើនកុះករ។

នេះជាលើកដំបូងបំផុតដែលព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ បានអញ្ជើញកំពូលតារាចម្រៀងល្បីៗមកច្រៀងនៅលើវេទិកាដ៏អស្ចារ្យមួយនេះ រួមមានកំពូលតារាចម្រៀង ឆន សុវណ្ណរាជ លោក ម៉ៅ ហាជី កញ្ញា សុវត្ថិឌី ធារិកា តារាចម្រៀងកិត្តិយស និងក្រុមតារាម៉ូដែលល្បីៗជាច្រើននាក់ទៀត ដើម្បីធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្រទទួលបានអារម្មណ៍សប្បាយរីករាយស្រែកហ៊ោកញ្ជ្រៀវមុខវេទិកាក្នុងឱកាសដ៏វិសេសវិសាលនេះ។

សូមជម្រាប ការប្រគំតន្ត្រីនៃព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ គឺនៅសល់ ១ ថ្ងៃទៀតសម្រាប់សម្ដែងជូនមហាជនបានទស្សនា គឺនៅថ្ងៃទី ១៦ នេះតែម្ដង។ ហើយក្នុងនោះតារាល្បីៗជាច្រើនដួងផ្សេងទៀត ក៏បានត្រៀមខ្លួនមកជួបលោកអ្នកដោយផ្ទាល់នៅលើវេទិកាផងដែរ។ ការប្រគំតន្ត្រីអស្ចារ្យនេះ គឺចាប់ផ្ដើមពីម៉ោង ៧ ដល់ ១០ យប់៕

Share.