សិល្បៈជាតិ៖ សម្រាប់អ្នកបន្ទាយមានជ័យ តើអ្នកណាជាហ្វេនរបស់លោក ថុល សុភិទិ ខ្លះ? ថ្ងៃនេះលោក និង DJ ល្បីៗត្រៀមបង្ហាញវត្តមាន ច្រៀង រាំ លេងបាញ់ទឹក ជាមួយហ្វេនទាំងអស់គ្នានៅក្នុងតំបន់ត្រជាក់ចិត្ត នៃព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ។

សូមជម្រាបថា កម្មវិធីរាំសប្បាយផង លេងបាញ់ទឹកផង បាត់ម្សៅឱ្យគ្នាទៅវិញទៅមកផង រាំជាន់ពពុះសាប៊ូផង នាបរិវេណតំបន់ត្រជាក់ចិត្តបន្ទាយឆ្មារ គឺចាប់ផ្ដើមពីម៉ោង ១ ដល់ ៥ រសៀល ដែលថ្ងៃទី ១៦ មេសា នេះដែលជាថ្ងៃបង្ហើបនៃកម្មវិធីសប្បាយៗក្នុងព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ។ តោះមកចូលរួមលេងសប្បាយៗទាំងអស់គ្នាណា៎!

Share.