សិល្បៈជាតិ៖ ដូចតាមសន្យា តារាចម្រៀង ថុល សុភិទិ និង Dj ល្បីៗ រួមទាំង Influencer ល្បីៗជាច្រើននាក់ទៀត បានពួតដៃគ្នាធ្វើឱ្យហ្វេនពេញចិត្តស្ដូកនៅតំបន់ត្រជាក់ចិត្ត រាំសប្បាយអស់ដៃអស់ជើង នៅរសៀលថ្ងៃបញ្ចប់នៃព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ។

សូមជម្រាបថា ចូលឆ្នាំបន្ទាយឆ្មារ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ខែមេសាឆ្នាំ២០២៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ ចូលឆ្នាំបន្ទាយឆ្មារ គឺជាការផ្ដួចផ្ដើមដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ សហការជាមួយសហភាពសព័ន្ធយុវជនខេត្តបន្ទាយមានជ័យ និងមានការគាំទ្រពីរដ្ឋបាលខេត្ត។

ចង់ដឹងថា ព្រឹត្តិការណ៍ទាំងមូលនៃថ្ងៃបញ្ចប់ចូលឆ្នាំបន្ទាយឆ្មារសប្បាយរីករាយប៉ុណ្ណានោះ សូមទស្សនាបណ្ដុំរូបភាពខាងក្រោមនេះ៖

Share.