អ្នកភូមិត្របែកទូង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ផ្ដួចផ្ដើមគំនិតបង្កើតគម្រោង “ភូមិខ្ញុំស្អាត” ដែលគម្រោងនេះ ក៏ទទួលបានការគាំទ្រ ពីលោកមេភូមិ មុយ វី និង លោក ចែមភឺនរីម វុទ្ធី អភិបាល នៃគណៈអភិបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ ផងដែរ។ តើគម្រោង “ភូមិខ្ញុំស្អាត” ជាគម្រោងអ្វី ធ្វើឡើងដើម្បីអ្វី? គម្រោងនេះ បង្កើតឡើងក្នុងគោលបំណងបំផុសចលនាឲ្យប្រជាពលរដ្ឋចេះស្រឡាញ់បរិស្ថាន និងរៀបចំផ្ទះឲ្យបានស្អាតបាត ផ្ដើមចេញពីផ្ទះនិមួយៗ ក្លាយជាភូមិស្អាត។ នេះជាការលើកឡើងរបស់ លោក មុយ វី មេភូមិត្របែកទូង។ 

លោក ចែម ភឺនរីមវុទ្ធី អភិបាលនៃគណៈអភិបាលស្រុក ដែលជាអ្នកគាំទ្រគម្រោង “ភូមិខ្ញុំស្អាត”

លោកមេភូមិត្របែកទូង មុយ វី

ប្រភពដដែលបានឲ្យដឹងទៀតថា គម្រោងខាងលើនេះ គឺផ្ដួចផ្ដើមឡើងដោយក្រុមការងារអភិវឌ្ឍន៍ភូមិ ដោយធ្វើការដាំដើមផ្កា ដើមលឿងរាជ្យ ដើមក្ងោក និងដើមត្របែកត្របែកព្រៃថៃ ដើម្បីលំអរក្នុងភូមិ ។ 

ប្រភពពីក្រុមការងារអភិវឌ្ឍន៍ភូមិ បានឲ្យដឹងបន្ថែមថា គម្រោងខាងលើនេះ មានអ្នកចូលរួមប្រមាណជា ៤០នាក់ កាលពីថ្ងៃទី០៤ ខែកក្កដា ម្សិលមិញនេះ ដែលភាគច្រើនជាយុវជន។ ការចូលរួមគម្រោង “ភូមិខ្ញុំស្អាត”នេះ បានធ្វើការដាំដើមឈើ ផ្កាលំអរ ជុំវិញភូមិឋាន និងបរិវេណស្រះទឹកភូមិត្របែកទូង ដោយបាន ដាំដើមឈើ​ ចំនួន​ 450ដេីម​ ក្នុងនោះមានដេីមលឿងរាជ្យចំនួន​ ២០០ដេីម​ ដេីមក្ងោកចំនួន២០០ដេីម​ ដេីម​ត្របែកព្រៃថៃចំនួន50 ដេីម​៕

Share.